Connect with us

ព័ត៌មានជាតិ

ត្រីប្រហុក​នៅកំពង់ឆ្នាំង​ មិនទាន់សម្បូរ​ច្រើនទេ​ តែអាច​មាន​ច្រើន​នៅខែក្រោយ​

បានផុស

នៅ

ត្រីប្រហុកនៅ ក្នុងក្រុងកំពង់ឆ្នាំង មិនទាន់សម្បូរច្រើននោះទេនៅ ខែនេះ ខណៈ រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ថា នៅ គន្លងដាយក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញ ត្រីអាចនឹងសម្បូរ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែធ្នូ ប្រសិនបើអាកាសធាតុអំណោយផលល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ក្រុងកំពង់ឆ្នាំង នៅ រសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ នៅ យឺត្រីជាប់កំពង់ផែថ្ម ស្ថិតនៅ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង គេពិនិត្យឃើញមិនទាន់មានសម្បូរត្រីប្រហុក ផ្អក នោះទេ ហើយក៏មិនទាន់ឃើញមានប្រជាពលរដ្ឋមកធ្វើប្រ ហុកផ្អកនៅ ឡើយដែរ។

ស្ត្រីជាអាជីវករម្នាក់កំពុងទិញត្រីយកទៅ បន្ត បានឱ្យដឹងថា ត្រីល្អិតនេះនាងទិញពីប្រជានេសាទមកឃុំកំពង់អុស ១ គីឡូ ៩០០ រៀលសម្រាប់យកទៅ លក់បន្តឱ្យគេយកទៅ ចិញ្ចឹម ឬធ្វើជានុយ។

បើតាមអាជីវកររូបនេះ បើប្រៀបធៀប នឹងឆ្នាំមុន​ ក្នុងរយៈ ពេលដូចគ្នានេះ ត្រីប្រហុកឆ្នាំមុនសម្បូរជាងឆ្នាំនេះ ដែលឆ្នាំមុនក្នុងខែថ្ងៃដូចគ្នានេះ គាត់ទិញត្រីល្អិតៗប៉ុនម្រាមដៃបែបនេះ ក្នុងមួយថ្ងៃបាន ១០ រថយន្ត ហើយរថយន្តមានទម្ងន់​៥តោន និងក្នុង១ គីឡូថ្លៃតែ ៥០០ រៀល ប៉ុណ្ណោះ ដឹកយកទៅ លក់នៅ ភ្នំពេញ។

ដោយឡែកនៅ លើយឿត្រីជាប់កំពុងផែថ្ម នៅ ក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងវិញ អ្នកលក់ដូរត្រីបានឲ្យដឹងថា ស្រីចង្កែងតូចៗ អាចធ្វើផ្អកបានលក់បោះដុំក្នុងមួយគីឡូថ្លៃ ៣៨០០ រៀល ត្រីចង្កែងធំៗ១គីឡូ ថ្លៃពី ៥ ៥០០ រៀល ទៅ ៦០០០​រៀល ត្រីឆ្កោកលេខ១ធំៗ ១គីឡូថ្លៃ ២ម៉ឺនរៀល ត្រីឆ្កោកលេខ២ មួយគីឡូ ថ្លៃពី ១២ ០០០ រៀល ទៅ ១៥ ០០០ រៀលចំណែកត្រីឆ្កោប្រភេទលេខ៣មួយគីឡូថ្លៃពី ៨០០០រៀល ទៅ ១ម៉ឺនរៀល។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានថ្លែងថា ត្រីចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូនេះ បណ្ដើរៗហើយ នឹងបន្តត្រូវរហូតដល់ផុតខ្នើតប្រសិនបើមេឃស្រឡះល្អ។

នៅ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ឯណោះគឺអ្នកនេសាទបានបណ្ដែតមងក្រឡាធំ ដើម្បីចាប់ត្រីចង្កែង ត្រីឆ្កោក ជាដើម ប៉ុន្តែមិនសូវមានអ្នកចាប់ត្រីរៀល ត្រីលេញនោះទេ ចំណែកនៅ ភូមិកំពង់ប្រសាទ ឃុំសែប ស្រុកកំពង់តែឡាច គឺមានការបណ្ដែតមងចាប់ត្រីរៀល និងត្រីលេញ ដែលអ្នកនេសាទកំពុងតែចាប់បានជាបណ្ដើរៗហើយ។

ហេតុនេះលោកសូមអំពាវនាវប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក សូមអញ្ជើញទៅ ទិញត្រី ធ្វើប្រហុកផ្អក នៅ ភូមិកំពង់ប្រាសាទ ស្រុកកំពង់ត្រឡាច និងនៅ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលអាចនឹងសំបូរត្រីជាង នៅ ក្នុងក្រុងកំពង់ឆ្នាំង៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម