ព័ត៌មានជាតិ
ទិដ្ឋភាពតំបន់ Pubstreet នៅស្ងប់ស្ងាត់ ខណៈអាជីវកម្មជាច្រើនបន្តបិទទ្វារ
សៀមរាប៖ ស្ថានភាពនៅ តំបន់ Pubstreet នៅ ក្រុងសៀមរាប ពេលនេះមិនទាន់មានការប្រែប្រួលច្រើនទេ។ ហាងលក់ដូរជាច្រើននៅ បន្តបិទទ្វារ ខណៈដងផ្លូវជុំវិញកំពុងសាងសង់មិនទាន់រួចរាល់នៅ ឡើយ។
លោកស្រី ថៃ សំ អាត ដែលជាម្ចាស់មណ្ឌលកំសាន្តមួយកន្លែងនៅ តំបន់ Pubstreet បានបិទទ្វារជាងមួយឆ្នាំមកហើយ។ ម្ចាស់អាជីវកម្មមួយនេះ នៅ មិនទាន់មានគម្រោងទៅ សុំច្បាប់អនុញ្ញាតិបើកឡើងវិញនៅ ឡើយទេ ដោយសារពុំទាន់មានភ្ញៀវ ហើយណាមួយការដ្ឋានធ្វើផ្លូវក៏បង្កផលការរំខានដល់ការធ្វើអាជីវកម្ម។
ចំណែកអាជីវករលក់គ្រឿងអនុវស្សាវរីយ៏នៅ ផ្សារចាស់ឈ្មោះ ធី ណាត ប្រាប់ថា អាជីវកម្មរបស់លោកក៏មិនទាន់បើកឡើងវិញនៅ ឡើយ ដោយរង់ចាំមើលស្ថានភាពលំហូរភ្ញៀវទេសចរ និងគម្រោងផ្លូវទាំង ៣៨ ខ្សែ បញ្ចប់ទាំងស្រុងនៅ ពេលខាងមុខនេះ។





លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរខេត្តសៀមរាបបានឲ្យដឹងថា ក្នុងបណ្តាភោជនីយដ្ឋាននិងអាហារដ្ឋានជិត ២០០ កន្លែងនៅ តំបន់ Pubstreet មានខ្លះដំណើរការ តែភាគច្រើនបន្តផ្អាកនៅ ឡើយ។
លោក ង៉ូវ សេងកាក់ បានឲ្យដឹងថា ដោយឡែកមណ្ឌលកំសាន្តមនុស្សពេញវ័យនៅ ក្នុងខេត្តសៀមរាប ក៏បានអនុញ្ញាតិឲ្យបើកជាបណ្តើរៗដែរហើយ តែភាគច្រើនមិនទាន់មកសុំច្បាប់អនុញ្ញាតិនៅ ឡើយ។ ប្រហែលនៅ ឆ្នាំ២០២២ខាងមុខនេះ ស្ថានភាពអាជីវកម្មអាចវិលត្រឡប់មកធម្មតាវិញ ស្របពេលដែលរដ្ឋាភិបាលអនុញ្ញាតិឲ្យបើកជើងហោះហើរឡើងវិញ និងការដ្ឋានស្ថាបនាផ្លូវទាំង ៣៨ ខ្សែបញ្ចប់រួចរាល់ទាំងស្រុង។
ទាក់ទិនការអនុញ្ញាតិឲ្យអាជីវកម្មបើកដំណើរការឡើងវិញ បើតាមលោកប្រធានមន្ទីរខេត្តសៀមរាបក៏នឹងមានការរឹតបន្តឹងសុវត្ថិភាពដោយផ្អែកលើស្ថានភាពនៃបញ្ហាកូវីដ។ កន្លែងអាជីវកម្មមានលក្ខណៈជួបជុំ តម្រូវឲ្យមានការរក្សាគម្លាត និងបង្ហាញកាតចាក់វ៉ាក់សាំង និងរួមទាំងការអនុវត្តស្តង់ដាសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


