ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅប្រគល់ម៉ាស៊ីនបូមទឹកដល់ភូមិអូរអណ្តូង១ដែលរងការលិចលង់រាល់ឆ្នាំ
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានសម្រេចប្រគល់ម៉ាស៊ីនបូមទឹកជូនដល់ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ដើម្បីទុកសម្រាប់បូមទឹក ព្រោះតំបន់នេះតែងរងគ្រោះដោយជំនន់ទឹកភ្លៀង។
តាមការបញ្ជាក់ពីលោកស្រី សេត ម៉ូលីតា ប្រធានភូមិអូរអណ្តូងទី១ បានឲ្យដឹងថា ការសម្រេចប្រគល់ម៉ាស៊ីនបូមទឹកខ្នាតមធ្យមដល់ភូមិអូរអណ្តូង១នេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ដោយមានការចូលរួមទទួលពីសំណាក់ប្រជាពលរដ្ឋក្នុងភូមិទៀតផង។

លោកស្រីមេភូមិបានសំដែងនូវក្តីត្រេកអរពេលបានទទួលម៉ាស៊ីនបូមទឹកពីលោកអភិបាលខណ្ឌច្បារអំពៅ ដើម្បីប្រើប្រាស់នៅពេលដែលជំនន់ទឹកភ្លៀងបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋដែលកន្លងមកឲ្យតែមានធ្លាក់ភ្លៀងម្តងៗ គឺក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា តែងរងការលិចលង់ដែលធ្វើឲ្យប្រជាពលរដ្ឋលោកមានការលំបាកនោះ។

ក្នុងនោះបងប្អូនប្រជាពលរដ្ឋរស់នៅភូមិអូរអណ្តូង១ បានសំដែងនូវក្តីរំភើបរីករាយពេលដែលលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានផ្តល់ម៉ាស៊ីនបូមទឹក១គ្រឿងដល់ភូមិអូរអណ្តូង១សម្រាប់ប្រើប្រាស់តាមតម្រូវការដែលប្រជាពលរដ្ឋលោកត្រូវការ៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


