ព័ត៌មានជាតិ
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន នឹង ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអនុញ្ញាតឲ្យលោក ដន ប្រាម៉ាត់វីណៃ(Don Pramudwinai)ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ២០២១ នេះនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ដន ប្រាម៉ាត់វីណៃឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ បាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានិងធ្វើជាសហប្រធានជាមួយលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១១នៃគណៈ កម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(JC) រវាងកម្ពុជានិងថៃបីថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១នៅរាជធានីភ្នំពេញ ។ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ។
ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC)លើកទី១១ ក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា»លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹង ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និង ពិភាក្សាលើទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរក្នុង ក្របខណ្ឌទ្វេភាគីនិងពហុភាគីក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនិងគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រទាំងពីរដើម្បី ការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សក្រោយពីវិបតិ្តកូវីដ-១៩។
ក្រោយពេលបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ប្រមុខការទូតនៃប្រទេសទាំងពីរនឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍ សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែតនិងមន្ទីរពេទ្យមង្គលបូរីនៃខេត្តបន្ទាយមានជ័យនិងបិទបញ្ចប់កម្មវិធី ដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា៕
ដោយ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន



