ព័ត៌មានជាតិ
ផលត្រីឆ្នាំនេះនៅរាជធានីភ្នំពេញចាប់បានជាង ៥៣០ តោនលើសឆ្នាំ ២០២០ចំនួនជាង៣០តោន
ផលត្រីចាប់បាននៅតាមគន្លងដាយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឆ្នាំ ២០២១ មានការកើនឡើងខ្ពស់ជាងឆ្នាំ ២០២០ ប្រមាណជាង៣០តោននិងខ្ពស់ជាឆ្នាំ ២០១៩ តែវាតិចជាងបណ្តាឆ្នាំនានាកាលពីប៉ុន្មានឆ្នាំមុនដែលក្នុងមួយឆ្នាំៗចាប់បានដល់ជាង១.០០០ តោន ។ផលនេសាទឆ្នាំ២០២១ នេះនៅរាជធានីភ្នំពេញចាប់បានចំនួន៥៣០តោន កើនខ្ពស់ជាងឆ្នាំ២០២០ប្រមាណជា៣០តោន ។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញបានប្រាប់ឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា ផលនេសាទចាប់បានតាមគន្លងដាយក្នុងដងទន្លេសាបភូមិសាស្ត្ររាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២១នេះ បានចំនួនប្រមានជា៥៣០តោន (ត្រីសម្រាប់ធ្វើប្រហុកផ្អក) គឺកើនលើសឆ្នាំ២០២០ ប្រមាណជា៣០តោន និង ក៏កើន លើសឆ្នាំ២០១៩ផងដែរ។
នាយខណ្ឌរដ្ឋបាលជលផលខាងលើនិយាយឱ្យដឹងទៀតថាផលនេសាទចាប់បាននៅតាមគន្លងដាយក្នុងឆ្នាំ២០២០បានចំនួនប្រមាណជា៥០០តោន។ ផលចាប់ត្រី នៅតាមគន្លងដាយមានការថយចុះក្នុងរយៈពេលបួនប្រាំឆ្នាំចុងក្រោយ ដោយសារស្ថានភាពទឹកទន្លេមានកម្រិតទាប និង ជន់ឡើងមិនបានទៀងទាត់តាមរដូវកាល។ កាលពីមុនពេលបួនប្រាំឆ្នាំមុនផលចាប់ក្នុងមួយឆ្នាំៗបានលើសពីជាងមួយពាន់តោន។លោកបន្តថផលចាប់ថយចុះនេះដោយទឹកទន្លេជន់ឡើងមានកម្រិតទាបនិងជន់ឡើងមិនបានទៀតទាត់តាមរដូវកាល។
លោកងិន ឌី និយាយឱ្យដឹងផងដែរថាគន្លងដាយត្រីសម្រាប់ដាក់ជួលឱ្យធ្វើអាជីវកម្មនេសាទដោយរដ្ឋបាលជលផលតាមរយៈការដេញថ្លៃឬជួលនៅរាជធានីភ្នំពេញ មានចំនួន២២គន្លងដាយ ដោយកាលពីជិត១០ឆ្នាំមុនអ្នកធ្វើអាជីវកម្មនេសាទប្រជែងគ្នាធ្វើអាជីវកម្ម តែប៉ុន្មានឆ្នាំចុងក្រោយនេះ គន្លងដាយមួយចំនួនលែងមានអ្នកដេញថ្លៃនិងក៏លែង មានអ្នកជួលដោយសារចាប់ត្រីមិនបាន ដូចនៅក្នុងឆ្នាំ២០២១នេះគន្លងដាយចំនួន៦នៅក្នុងចំណោមគន្លងដាយទាំង២២គ្មានអ្នកជួលនៅទំនេចោល៕
អត្ថបទ៖ណារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


