ព័ត៌មានជាតិ
២ថ្ងៃ ខេត្តឧត្ដរមានជ័យ មានបេក្ខជនអវត្តមានប្រឡងបាក់ឌុប ជិត ៣,៤៥%
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តឧត្ដរមានជ័យ ឆ្នាំ ២០២១ ក្នុងរយៈពេល២ថ្ងៃនេះ បានអវត្តមានចំនួនជិត ៣,៤៥% នៃបេក្ខជនសរុប ដោយរាប់ទាំងបេក្ខជនស្វៃរិន។

លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី ២៨ ខែធ្នូ នេះថា ដំណើរការប្រឡងទាំង ៣ មណ្ឌលនៅខេត្តឧត្តរមានជ័យ មានបេក្ខជនអវត្តមានសរុបមានចំនួនប្រហែល ៣,៤៥% ស្មើ ៥១ នាក់ មានស្រីចំនួន ២៧ នាក់ ក្នុងនោះមានបេក្ខជនចំណេះទូទៅចំនួន ២១ នាក់ ស្រី ១២ នាក់ និង បេក្ខជនបំពេញវិជ្ជា និងស្វៃរិនមានចំនួន ៣០ នាក់ ស្រី ១៥ នាក់។

លោក ប៉ិច រតនា បញ្ជាក់បន្ថែមថា ចំពោះបេក្ខជនក្នុងបញ្ជីសរុបចំនួន ១ ៤៧៩ នាក់ ក្នុងនោះស្រីមានចំនួន ៨០២ នាក់។ ដូចនេះបេក្ខជនមកប្រឡងមានចំនួន ១ ៤២៨ នាក់ ស្មើនឹង ៩៦,៥៥% ដោយមានស្រីចំនួន ៧៧៥ នាក់។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ ខាងលើបានឱ្យដឹងទៀតថា ចំពោះសុខភាព គឺទាំងបេក្ខជន និងគណៈកម្មការមេប្រយោគ មានស្ថាពភាពល្អ និងដំណើរប្រឡងមានភាពរលូន ដោយពុំបេក្ខជនណាបានអ្នកធ្វើខុសវិន័យនៃការប្រឡងនោះទេ។

គួរបញ្ជាក់ថា ខេត្តឧត្ដរមានជ័យ ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ២៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តឧត្ដរមានជ័យ មានចំនួន ៦០ បន្ទប់ នៅ ៣ មណ្ឌលប្រឡង គឺ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ សម្រាប់បេក្ខជន ថ្នាក់វិទ្យាសាស្រ្ត ចំណែក មណ្ឌល វិទ្យាល័យ តេជោ សែន សំរោង និងមណ្ឌល បឋមសិក្សា សំរោង សម្រាប់បេក្ខជន ថ្នាក់ វិទ្យាសាស្រ្តសង្គម៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


