ព័ត៌មានជាតិ
ម៉ាឡេស៊ី ផ្ដល់ភាពស្របច្បាប់ដល់ពលករតែមានលក្ខខណ្ឌ
រដ្ឋាភិបាល ប្រទេសម៉ាឡេស៊ី បានប្រកាសផ្តល់ភាពស្របច្បាប់ដល់ពលករខុសច្បាប់កម្ពុជា និងពលករ១៤ប្រទេសទៀត តែត្រូវមានលក្ខខណ្ឌមួយចំនួន ទើបមានសិទ្ធិស្របច្បាប់ធ្វើការនៅប្រទេសម៉ាឡេស៊ី បន្តទៀតបាន។
ការផ្តល់ភាពស្របច្បាប់នេះ ត្រូវបានអនុវត្តពីខែវិចិ្ឆកា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២១សម្រាប់ពលករខុសច្បាប់ ដែលកំពុងបម្រើការនៅក្នុងវិស័យសំណង់ ឧស្សាហកម្ម ដាំដុះ និង កសិកម្ម នៅក្នុងប្រទេសម៉ាឡេស៊ី។

យោងតាម សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ដែលទើបទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា និយោជកនិងពលករខុសច្បាប់ អាចទទួលបានសិទ្ធិស្របច្បាប់រួមមាន មិនត្រូវមានឈ្មោះនៅក្នុងបញ្ជីខ្មៅ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ត្រូវបង់ប្រាក់តម្កល់៥០០រីងហ្គីត ឬជាង១២០ដុល្លារ, បង់ថ្លៃផាកពិន័យ១៥០០រីងហ្គីត ស្មើនឹង៣៦៩ដុល្លារ តាមប្រព័ន្ធអនឡាញ សម្រាប់ពលករម្នាក់, ត្រូវពិនិត្យសុខភាពនៅមជ្ឈមណ្ឌល FOMEMA, ត្រូវបង់ពន្ធ, បង់សេវាដំណើរការឯកសារ និង ទិដ្ឋាការ។
លើសពីនេះទៀតពលករ ត្រូវមានលិខិតឆ្លងដែន ដែលមានសុពលភាព យ៉ាងតិច១៨ខែ, ជាពលករដែលបានចូលទៅធ្វើការនៅម៉ាឡេស៊ី ដោយប្រើទិដ្ឋាការទេសចរណ៍ ឬជាពលករ ដែលមានទិដ្ឋាការការងារផុតសុពលភាព មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឬ ត្រូវបានរាយការណ៍ថា រត់ចេញពីនិយោជកនិងត្រូវមានវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ ដែលមានសុពលភាពរយៈពេល៣ថ្ងៃមុនថ្ងៃសម្ភាសន៍។
បើតាមស្ថានទូតកម្ពុជា ក្រោយពលករបានបំពេញលក្ខខណ្ឌខាងលើបានសមស្របហើយ ពលករអាចដាក់ពាក្យស្នើសុំផ្ដល់ភាពស្របច្បាប់ និងត្រូវទាក់ទងផ្ទាល់ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារម៉ាឡេស៊ី ដោយគ្មានការពាក់ព័ន្ធជាមួយនឹងភាគីទីបី និងទីភ្នាក់ងារជ្រើសរើសពលករឡើយ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការនៅម៉ាឡេស៊ី ប្រមាន៥ម៉ឺននាក់ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ដោយធ្វើការទៅលើផ្នែកសំណង់ សេវាកម្ម ភោជនីយដ្ឋាន សណ្ឋាគារ តាមផ្ទះ និងនេសាទ ៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


