Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ផ្តល់អនុសាសន៍គន្លឹះ១៣ ចំណុចនៅក្នុងថ្ងៃ​បើកប​វេសន​កាលឆ្នាំថ្មី ២០២១-២០២២

បានផុស

នៅ

ប្រទេសកម្ពុជា បានប្រារព្ធបើកបវេសនការឆ្នាំថ្មី ២០២១-២០២២ ដ៏មានសារសំខាន់នៅថ្ងៃទី១០ មករា ឆ្នាំ ២០២២ សម្រាប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសក្រោម ទស្សនទានថ្មី​ គឺ​គន្លងប្រក្រតីភាពថ្មី​ក្នុងវិស័យ​អប់រំ​ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់សិក្សានុសិស្សដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំក្នុងឱកាសដ៏រីករាយនេះ ដើម្បីឲ្យដំណើរការសិក្សាក្នុងឆ្នាំ២០២១- ២០២២ ទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុចគន្លឹះចំនួន ១៣ ចំណុចដូចខាងក្រោម៖

ទី១.ក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនទានថ្មីគន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំដោយត្រូវគិតគូរអំពីជម្រើសនិងអភិវឌ្ឍធនធានបង្រៀននិងរៀនឲ្យបានច្រើនសម្បូរបែបដើម្បីធានាផ្ដល់សេវាអប់រំដែលមានភាពឆ្លើយតបនឹងរស់រវើកជាពិសេសដំណើរការបង្រៀននិងរៀនដែលមានភាពទន់ភ្លន់និងតាមទម្រង់នៃវិមជ្ឈការនិងវិសហមជ្ឈការនៃសេវាអប់រំ ។

ទី២.ក្រសួងអប់រំយុវជននិងកីឡានិងអ្នកពាក់ព័ន្ធត្រូវបន្តជំរុញការអប់រំឌីជីថលនិងការអប់រំពីចម្ងាយឲ្យទាន់សភាពការណ៍ជាតិតំបន់និងសាកលលោក។

ទី៣.ក្រសួងអប់រំយុវជននិងកីឡាត្រូវធ្វើការពិនិត្យឡើងវិញឲ្យស្របនឹងបរិបទថ្មីៗដែលតម្រូវឲ្យធ្វើការអភិវឌ្ឍសមត្ថភាពនិងការកសាងប្រព័ន្ធអប់រំដ៏រឹងមាំដែលមានភាពរស់រវើកមានគណនេយ្យភាពនិងកាន់តែធានាបាននូវភាពស័ក្កិសិទ្ធិនិងការដឹកនាំ និង ការគ្រប់​គ្រងបុគ្គលិកគ្រប់លំដាប់ថ្នាក់ជាពិសេសការ​គ្រប់គ្រងនៅ​កម្រិត​សាលា រៀនរួមបញ្ចូលទាំងប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រូបង្រៀន,ការគ្រប់គ្រងហិរញ្ញវត្ថុសា​ធារណៈ​ក្នុង​វិស័យ​អប់រំ,ការបង្កើនប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ,ការ អនុវត្តវិមជ្ឈការនិងវិសហមជ្ឈការនៅ​ក្នុងវិស័យអប់រំនិងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រងនាយកសាលានិងគ្រូបង្រៀន ។

ទី៤. ក្រសួង​អប់រំយុវជន​និងកីឡាត្រូវបន្តផ្ដល់ការយកចិត្តទុកដាក់លើការអប់រំឆ្លើយ​តបទៅនឹងទីផ្សារ​ការងារ​ដោយអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី ២១និង ការផ្តោតលើការអប់រំវិទ្យាសាស្រ្ត បច្ចេកវិជ្ជាវិស្វកម្ម និង គណិតវិទ្យាដែលនឹងបណ្តុះបាននូវអ្នកជំនាញចាំបាច់​ក្នុងយុគ្គសម័យឌីជីថល​នៅសេដ្ឋកិច្ចឌីជីត ។

ទី៥.ក្រសួងអប់រំយុវជននិងកីឡាត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរួមទាំងវគ្គវិក្រឹតការតាមគ្រប់រូបភាពដើម្បីលើកកម្ពស់គុណភាពនិងសមត្ថភាពរបស់គ្រូបង្រៀ នគ្រប់កម្រិតជាពិសេស​ការបង្រៀននិងរៀន​តាមបែប​បច្ចេកវិទ្យាទំនើប។

ទី៦.ក្រសួងអប់រំយុវជននិងកីឡានិងគ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវខិតខំពង្រីកសក្កដានុពលរបស់ខ្លួនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងសេវាបង្រៀននិង,រៀនដើម្បី ឲ្យសាលារៀនរបស់យើងក្លាយ​ទៅជា​សាលា​កុមារមេត្រីកម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និង ជាសាលារៀនដែលមានប្រសិទ្ធភាព ។​ ជាមួយ​គ្នា​នេះ ត្រូវខិតខំកែ លម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដូចជាបន្ទប់រៀនទំនើប បន្ទប់ពិសោធន៍ បន្ទប់​កុំព្យូទ័រ និង បន្ទប់សាស្រ្តចារ្យ តាមលទ្ធភាពនិងស្ថានភាពជាក់ស្ដែងរបស់សាលា រៀន​សម្រាប់​បម្រើដល់​ការ​បង្រៀន និងរៀនតាមបែបថ្មីដោយប្រើប្រាស់បច្ចេកវិទ្យា ។

ទី៧.គ្រប់គ្រឹះស្ថានសិក្សាបន្តលើកកម្ពស់សុខភាព អនាម័យ ក្នុងបរិបទកូវីដ១៩ ដោយអនុវត្តតាមអភិក្រម “បីកុំបីការពារ”ជាពិសេសសូមមានវិធានការឆ្លើយតបនឹង ចូលរួមទប់ស្កាត់ភ្លាម​ៗដើម្បីធានាកុំឲ្យមានកា​រឆ្លង​កូវីដ១៩​នៅក្នុងគ្រឹះស្ថានសិក្សារួមទាំងការបង្កើនការអប់រំអំពី​សុវត្ថិភាពសុខភាពសិក្សានិងការរក្សា​គម្លាត​សុវត្ថិ​ភាពសុខភាពចំណីអាហារដល់បុគ្គលិកអប់រំនិងសិស្សានុ​សិស្សព្រមទាំងត្រូវយកចិត្តទុក​ដាក់ក្នុង​ការ​គាំទ្រ​សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់សិស្សានុសិស្សដែលទទួលរង ប៉ះពាល់ដោយ​ផ្ទាល់និងដោយ​ប្រយោ​ល​ពីជំងឺកូវីដ១៩ នឹងត្រូវអនុញ្ញាតឱ្យពួកគេចូលរួមក្នុងការសម្រេច​ចិត្តទាំងឡាយដែល​ប៉ះពាល់ដល់ពួកគេ ។

ទី៨.គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត,សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងដៃ និង សួនធម្មជាតិឱ្យសក្កិ សមជាទីកន្លែងសម្រាប់​ការអប់រំ​បណ្ដុះគំនិត​ស្អាតស្អំ​ឥរិយាបថល្អនិងគ្មានការញុំញីផ្លូវចិត្តផ្លូ​វកាយ។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាត្រូវត្រៀមលក្ខណៈ​តាមគ្រប់រូបភាពដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលាក្នុងការដែលមានប្រធានស័ក្តកើតឡើងដូចជាអាកាសធាតុ,ទឹកជំនន់,ខ្យល់កន្ត្រាក់នឹងការរាតត្បាតនៃជំងឺនានា។ល។

ទី៩.សូមលោកគ្រូអ្នកគ្រូទាំងអស់បន្តដើរតួនាទីជាបុគ្គលនាំមុខជាឪពុកម្ដាយទី២ ជាមួយប្រទេសជាតិ ជា​អ្នក​ស្រាវជ្រាវ ជាទីប្រឹក្សានិងជាអ្នកច្នៃប្រឌិតព្រមទាំងត្រូវខិត ខំប្រឹងប្រែងអភិវឌ្ឍ​សមត្ថភាពខ្លួនជា​ប្រចាំទាំង​ខាងផ្នែក​ចំណេះដឹងទាំងវិធីសាស្ត្របង្រៀន​រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន​ និងភាសា​បរទេស ដើម្បី​យក​ចំណេះដឹងថ្មីៗគរុកោសល្យថ្មីៗមកបង្ហាត់បង្រៀនដល់សិស្សអោយមានចំណេះដឹងទូលំទូលាយនិងអភិវឌ្ឍន៍ខ្លួនទៅជាពលរដ្ឋសកលនិងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។

ទី១០.សូមក្មួយក្មួយសិស្សានុសិស្សយុវជនយុវនារីទាំងអស់បន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួននិងចូលរួមឲ្យបានសស្រាក់សស្រាំក្នុងអំពើល្អដើម្បីការរីកចម្រើននៅក្នុងគ្រួសារនៅក្នុងសង្គមនិងប្រទេសជាតិយើងទាំងមូលជាពិសេសត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀននិងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ។

ទី១១.សូមមាតាបិតាអ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅមកចុះឈ្មោះចូលរៀននិងបន្តផ្ដល់ការគាំទ្រការលើកទឹកចិត្តនិងជួយបង្រៀនបន្ថែមដល់កូនដល់ចៅតាម គ្រប់រូបភាព។

ទី១២.សូមក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីសហគមន៍យកចិត្តទុកដាក់នឹងចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀនព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការការពារកុមារពីអំពើហិង្សានិងពលកម្មកុមារគ្រប់ទម្រង់។

ទី១៣.សូមគ្រប់ស្ថានីយវិទ្យុទូរទស្សន៍របស់រដ្ឋនិងឯកជននិងប្រព័ន្ធផ្សព្វផ្សាយទាំងអស់សូមជួយបនផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀននិងសារៈសំខាន់នៃការអប់រំជាពិសេសការផលិតកម្មវិធីអប់រំនិងវីដេអូបង្រៀនដើម្បីឲ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ទីកន្លែងគ្រប់ពេលវេលាស្របទៅនឹងទស្សនៈទាននៃការអប់រំពេញមួយជីវិត។

សម្តេចតេជោនាយករដ្ឋមន្រ្តី ជាថ្មីម្ដងទៀត​ បានថ្លែងអំណរគុណ​ចំពោះបងប្អូនជនរួមជាតិ ​បុគ្គលិកអប់រំ​ លោកគ្រូ អ្នកគ្រូ ទាំងអស់​ ព្រមទាំង ដៃគូអភិវឌ្ឍន៍វិស័យ ឯកជន អង្គការមិនមែនរដ្ឋាភិបាល  និងសប្បុរស​ជន​នានាដែល​បានរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យអប់រំ​នៅកម្ពុជាឲ្យមានដំណើរការរីក​ចំរើនគួរជាទី​មោទនៈ​ក្នុងរយៈកាល​កន្លងមកនេះ និងសូម​បន្តជួយ​ឧបត្ថម្ភ​គាំទ្រ និងផ្ដល់​នូវកិច្ច​សហប្រតិបត្តិការ​ល្អទៅ​ទៀត​ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម