ព័ត៌មានជាតិ
បំភ្លឺបន្ថែមជុំវិញការលាឈប់មន្រ្តីរាជការសាលាខេត្តបាត់ដំបងមួយរូប
ខេត្តបាត់ដំបង៖ មន្រ្តីរដ្ឋបាលខេត្តបាត់ដំបងបានឆ្លើយបំភ្លឺជុំវិញករណីការលាឈប់មន្រ្តីរាជការខេត្តមួយរូប រហូតមានការចោទប្រកាន់ការរើសអើងបក្សពួកក្នុងអង្គភាពការងារទៀតផង។

លោកមូល ធន នាយករដ្ឋបាលសាលាខេត្តបាត់ដំបងបានបញ្ជាក់ថា ដោយសាររយ:ពេលចុងក្រោយសាលាខេត្តបានរៀបចំរបៀបរបប និងពង្រឹងការងារនៅថ្ងៃទី១៨ខែមករា រដ្ឋបាលខេត្តបានចេញលិខិតអញ្ជើញមន្ត្រីឈ្មោះលី ឌីនូរី ដែលអវត្តមានមិនបានចូលមកបំពេញការងារជាច្រើនថ្ងៃ ដើម្បីមកបំភ្លឺពីមូលហេតុនិងចង់ដឹងពីគោលបំណងដែលមន្ត្រីរូបនេះមិនមកធ្វើការងារ។
លោកបន្តថា ស្របពេលខាងរដ្ឋបាលបានចេញលិខិតអញ្ជើញ ក៏ស្រាប់តែមន្ត្រីឈ្មោះលី ឌីនូរី បានដាក់ពាក្យស្នើសុំលាឈប់ពីការងារតែម្តង ដែលនេះវាជាសិទ្ធរបស់បុគ្គលខ្លួនគាត់តែប៉ុណ្ណោះក្នុងការសម្រេចចិត្តណាមួយ។
លោកលី ឌីនូរី កម្ពុជាថ្មីមិនអាចសុំការបកស្រាយថាយ៉ាងណានៅឡើយ ដោយគ្មានប្រភពណាមួយនឹងធ្វើការទំនាក់ទំនងបាន។
បើទោះបីយ៉ាងណាលោកនាយករដ្ឋបាលសាលាខេត្តបានប្រាប់ថា ចំពោះមុខរដ្ឋបាលខេត្តក៏នឹងអញ្ជើញបុគ្គលខាងលើដើម្បីឲ្យមកបញ្ជាក់ឲ្យបានច្បាស់ជុំវិញការលើកឡើងដោយចោទប្រកាន់ដល់ស្ថាប័នពាក់ព័ន្ធនឹងការនិយមបក្សពួកនេះ។
មន្ត្រីដែលបានលាឈប់ពីសាលាខេត្តបាត់ដំបងគឺលោកលី ឌីនូរី ឋានន្តរសក្តិវរៈមន្ត្រីថ្នាក់លេខ២នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ បើតាមលិខិតដាក់ពាក្យលាឈប់ពីការងារ ដោយសារតែពុំពេញចិត្តនឹងការបង្កើតបក្ខពួកនិយមក្នុងសាលាខេត្តបាត់ដំបង។

បើយោងតាមពាក្យស្នើសុំលាឈប់ពីការងារដែលលោកលី ឌីនូរី គោរពជូនសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២២ បានបញ្ជាក់ថា លោកបានបំពេញភារៈកិច្ចជាមន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃចាប់តាំងពីឆ្នាំ២០០៧ រហូតបច្ចុប្បន្នជាមន្ត្រីសាលាខេត្តបាត់ដំបង។
ដោយសារលោកពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង លោកសូមគោរពស្នើសុំលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅ។
លិខិតលាឈប់ពីការងាររបស់មន្ត្រីរូបនេះបានធ្វើឡើង ស្របពេលគ្នាបន្ទាប់ពីរដ្ឋបាលសាលាខេត្តបាត់ដំបងនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ បានចេញលិខិត១ច្បាប់អញ្ជើញលើកទី១ដល់លោកលី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង ដើម្បីចូលមកបំពេញការងារនៃការិយាល័យគ្រប់គ្រងបុគ្គលិកក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នារយៈពេល២សប្ដាហ៍កន្លងមក៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


