ព័ត៌មានជាតិ
ឯកទេសមួយចំនួននៅ RUPP គឺទាល់តែប្រឡងប្រជែងសិន ទើបអាចបង់ថ្លៃសិក្សាបាន
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅឆ្នាំសិក្សា ២០២២ នេះ ក៏ដូចជាឆ្នាំសិក្សាមុនៗ តែងទទួលសិស្ស និស្សិតចូលមកសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តាមរយៈការផ្ដល់អាហារូបករណ៍ និងការបង់ថ្លៃសិក្សា។ ក្នុងចំណោមឯកទេសជាច្រើននោះ មានឯកទេសមួយចំនួន ទោះត្រង់បង់ថ្លៃចូលសិក្សាក្ដី ក៏តម្រូវឱ្យបេក្ខជនប្រឡងប្រជែង ឬវាស់ស្ទង់សមត្ថភាពសិនដែរ។

ឯកទេសទាំងនោះមានដូចជា៖
ក. មហាវិទ្យាល័យ សង្គមសាស្ត្រ មនុស្សសាស្ត្រ៖
១. ឯកទេស ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃ ជ្រើសរើសចំនួន ៦០ នាក់ តម្លៃសិក្សា ៦៥០ ដុល្លារ។
ខ. វិទ្យាស្ថានភាសាបរទេស៖
១. ភាសាអង់គ្លេស ជ្រើសរើសចំនួន ៦០០ នាក់ តម្លៃសិក្សា ៥៩០ ដុល្លារ។
២. ភាសាបារាំង ជ្រើសរើសចំនួន ៨០ នាក់ តម្លៃសិក្សា ៥៥០ ដុល្លារ។
៣. សិក្សាអន្តរជាតិ ជ្រើសរើសចំនួន ៣៣៥ នាក់ តម្លៃសិក្សា ៥៩០ ដុល្លារ។
៤. ភាសាជប៉ុន ជ្រើសរើសចំនួន ១៨០ នាក់ តម្លៃសិក្សា ៥០០ ដុល្លារ។
៥. ភាសាចិន ជ្រើសរើសចំនួន ៨០ នាក់ តម្លៃសិក្សា ៥០០ ដុល្លារ។
៦. ភាសាកូរ៉េ ជ្រើសរើសចំនួន ៨០ នាក់ តម្លៃសិក្សា ៥០០ ដុល្លារ។
៧. ភាសាថៃ ជ្រើសរើសចំនួន ៨០ នាក់ តម្លៃសិក្សា ៥០០ ដុល្លារ។
កាលបរិច្ឆេទទទួលពាក្យសុំចុះឈ្មោះប្រឡង ឬ ជ្រើសរើសចូលរៀន ប្រព្រឹត្តទៅរហូតថ្ងៃ ៣១ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ៤ រសៀល នៅបន្ទប់ ០៣ អគារ E សម្រាប់វិទ្យាស្ថានភាសាបរទេស។
កាលបរិច្ឆេទទទួលពាក្យសុំចុះឈ្មោះប្រឡង ឬ ជ្រើសរើសចូលរៀន ប្រព្រឹត្តទៅរហូតថ្ងៃ ០៥ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ៤ រសៀល នៅ ការិយាល័យសិក្សា សម្រាប់មហាវិទ្យាល័យ សង្គមសាស្ត្រ មនុស្សសាស្ត្រ។
សំណុំលិខិតបេក្ខជនត្រូវមាន៖ ១. ពាក្យសុំចុះឈ្មោះ ២. ជីវប្រវត្តិសង្ខេបមានបិទរូបថតទំហំ ៤ x ៦ ៣. សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានតម្លៃស្មើ ៤. សលាកបត្រឯកត្តជន ៥. រូបថត ៤ x ៦ ៣ សន្លឹក។
គួរបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺជាគ្រឹះស្ថានឧត្ដមសិក្សាចំណាស់ និងធំជាងគេនៅកម្ពុជា ដោយមានចែកជា មហាវិទ្យាល័យ វិទ្យាសាស្ត្រ មហាវិទ្យាល័យ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ មហាវិទ្យាល័យ សិក្សាអភិវឌ្ឍន៍ មហាវិទ្យាល័យ វិស្វកម្ម មហាវិទ្យាល័យ អប់រំ។ ហើយក្នុងនោះក៏មានវិទ្យាស្ថានភាសាបរទេស IFL ដែលផ្ដល់ជំនាញដោយភាសា អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ ថៃ បូករួមនឹងការសិក្សាអន្ដរជាតិ។ RUPP ស្ថិតនៅ មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទ ៨៥៥-២៣ ៨៨៣ ៦៤០៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


