Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ហាមចែកចាយ ឬលក់ឱសថបុរាណ D AORA DETOX ដោយសារគ្មានលេខបញ្ជិកា

បានផុស

នៅ

ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពី ការហាមឃាត់ការចែកចាយ ឬលក់ឱសថ​បុរាណ D AORA DETOX គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលផ្សព្វផ្សាយនៅថ្ងៃទី ២១ ខែមករានេះថា បានឲ្យដឹងថា យោងតាមការពិនិត្យឃើញ លើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ ធម្មជាតិ ដែលបាននិងកំពុងផ្សព្វផ្សាយ លក់ឱសថបុរាណ D AORA DETOX គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និង​ជនពាក់ព័ន្ធដទៃទៀត ដែលបាននិងកំពុងផ្សព្វផ្សាយលក់ឱសថបុរាណ D AORA DETOX ទៅតាមច្បាប់ ស្ដីពី ច្បាប់វិសោធនកម្មច្បាប់ ស្ដីពី ការគ្រប់គ្រងឱសថជាធរមាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម