ព័ត៌មានជាតិ
អភិបាលខេត្តតាកែវផ្តាំផ្ញើមន្ត្រីជំនាញតាមមន្ទីរពិសេសមន្ត្រីបម្រើការនៅច្រកចេញចូលត្រូវយកពលរដ្ឋមករកសេវាជាធំ
អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់ក្រុមមន្ត្រីដែលបម្រើការនៅច្រកចេញចូលតែមួយរួមនឹងមន្ទីរពាក់ព័ន្ធត្រូវយកប្រជាពលរដ្ឋជាធំ ដោយខិតខំប្រឹងប្រែងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អ ឆាប់រហ័ស ជៀសវាងបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយសារតែការបម្រើសេវាមិនទាន់ពេលវេលាតាមច្បាប់កំណត់។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវបានលើកឡើងថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើងបានមករកសេវាសាធារណៈនៅច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុងស្រុក ខេត្តរបស់យើង ដោយសារការធ្វើប្រតិភូកម្មមុខងារមួយចំនួនដែលមន្ទីរជំនាញធ្លាប់បានចេញលិខិតអនុញ្ញាតឲ្យមកសុំនៅច្រកចេញចូលតែមួយវិញ។ ស្ថានភាពបែបនេះបង្ហាញពីការជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋមកលើការបម្រើសសេវារបស់មន្ត្រីយើង ដូច្នោះដើម្បីតបស្នងការចំពោះការជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋមកលើមន្ត្រីយើង គប្បីយើងទាំងអស់គ្នាប្រឹងប្រែងយកចិត្តទុកដាក់បម្រើសេវាជូនពួកគាត់ឲ្យបានល្អប្រសើរ តាមរយៈការប្រើប្រាស់ពាក្យសំដីរួសរាយរាក់ទាក់និងធ្វើយ៉ាងណាត្រូវធ្វើលិខិតស្នាមដែលពួកគាត់មកសុំឲ្យបានទាន់ពេលវេលាតាមច្បាប់កំណត់។

លោកអភិបាលខេត្តបានថ្លែងបន្តថា កន្លងមកក៏មានការរិះគន់ខ្លះពីសំណាក់បងប្អូនប្រជាពលរដ្ឋយើងដែលមករកសេវាថាការបម្រើសេវាមានការយឹតយ៉ាវមានរយៈពេលយូរ ដែលបញ្ហានេះវាពិតជាកើតមានឡើងពិតប្រាកដមែន ជាពិសេសបញ្ហាប័ណ្ណកម្មសិទ្ធ ដែលបញ្ហានេះ គឺដោយសារតែមន្ត្រីយើងមានគ្នាតិចហើយការងារមានចំនួនច្រើន ដូច្នោះបញ្ហាខ្លះមន្ត្រីត្រូវធ្វើការពន្យល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់ ជៀសវាងមានការយល់ច្រលំនិងមានការអាក់អន់ចឹត្តពីបងប្អូនប្រជាពលរដ្ឋយើង។

គួបញ្ជាក់ថា ការបម្រើសេវានៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវក្នុងឆ្នាំ២០២១កន្លងមកគឺបម្រើសេវាបានចំនួនជាង៩ពាន់សេវា កើនឡើងជាង១៦ភាគរយបើប្រៀបធៀបនិងឆ្នាំ២០២០កន្លងមក៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


