ព័ត៌មានជាតិ
តារាចម្រៀងរ៉េប វណ្ណដា ក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនស្រាបៀរហនុមានប៊ែវើរីជីស
ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ( Hanuman Beverages) ជាក្រុមហ៊ុនផលិតភេសជ្ជៈ ដែលមានផលិតផលសក្កដានុពលជាច្រើននាពេលអនាគត។ ហនុមានប៊ែវើរីជីស ចែកចាយផលិតផលដំបូងគឺស្រាបៀរហនុមាន ដែលកំពុងមានសន្ទុះនៃការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងមួយនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយនឹងសិល្បៈករល្បីមួយរូប ក្នុងវ័យ ២៤ឆ្នាំ មកពីក្រុមហ៊ុនបារមីប្រូដាក់សិន ដែលពោរពេញដោយ ទេពកោសល្យ និងកំពុងតែពេញនិយមជាខ្លាំងខាងច្រៀង និងនិពន្ធបទភ្លេងរ៉េប នៅប្រទេសកម្ពុជា ជាទូតសុច្ឆន្ទៈ រយៈពេល២ឆ្នាំ ។
ចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិជាចំបង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។ នៅក្នុងផែនការនោះដែរ ក្រុមហ៊ុន មានបំណងរួមសហការ ជាមួយអ្នក ដែលមានទេពកោសល្យកំពូលៗនៅក្នុងប្រទេស ដូចជាសិល្បៈករវណ្ណដា ដែលតែងផលិត និងរចនាសិល្បៈមានគុណភាពលំដាប់ខ្ពស់ និង មានមហិច្ឆតាឈានទៅប្រកួត លើឆាកអន្តរជាតិ។
នៅក្នុងឆ្នាំថ្មី២០២២នេះ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ព្រមទាំង សិល្បៈករ វណ្ណដា នៃក្រុមហ៊ុនបារមីប្រូដាក់សិន នឹងរៀបចំគម្រោង កម្មវិធីសិល្បៈដ៏ធំ ដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងលើកកម្ពស់វិស័យតន្ត្រី ដើម្បីឲ្យអ្នកគាំទ្រ ដែលនឹងចូលរួមទទួលបាននូវបទពិសោធន៍កំសាន្តថ្មីប្លែកនិង រីករាយ។ ក្រុមហ៊ុនទាំងពីរក៏មានបំណងនឹងវិនិយោគលើការផលិតតន្រ្តី ដោយការរចនាដ៏ប្រណិត ដើម្បីលើកកំពស់វប្បធម៌ខ្មែរ ក្នុងគោលបំណងផ្សព្វផ្សាយទៅអន្តរជាតិផងដែរ។

នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស លោក Chas Geschke បានថ្លែងអំពីការសហការជាមួយសិល្បករ វណ្ណដា ជាទូតសុច្ឆន្ទៈនៃក្រុមហ៊ុនហនុមានប៊ែវើរីជីស និង ក្រុមហ៊ុនបារមីប្រូដាក់សិនថា “ភាពជោគជ័យ ទេពកោសល្យ និងមានការខិតខំប្រឹងប្រែងតស៊ូ គឺជាអ្វីដែលកំណត់ពីអត្តសញ្ញាណ របស់ក្រុមហ៊ុន ហនុមានប៊ែវីរីជីស។ ដូចនេះនៅពេល ដែលក្រុមហ៊ុន ស្វែងរកទូតសុច្ឆន្ទៈ គឺយើងចង់បានសិល្បៈករដែលមានគុណតម្លៃដូច អត្តសញ្ញាណយើង ហើយជាពិសេសគឺស្រលាញ់ផលិតផលក្រុមហ៊ុនយើងតែម្តង។ សិល្បករ វណ្ណដា គឺជាជម្រើសដ៏សាកសមដោយសារ គាត់មានសមត្ថភាពពីធម្មជាតិ។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាចង់ក្លាយជាផ្នែកមួយ ដើម្បីគាំទ្រក្នុងវិស័សិល្បៈ ក៏ដូចជាវប្បធម៌ ក្នុងគោលបំណងលើកស្ទួយប្រទេសកម្ពុជាក្នុងសតវត្សរ៍ថ្មីនេះឈានទៅកាន់កម្រិតអន្តរជាតិ។ ស្រាបៀរហនុមាន Premium Lager ជាសក្ខីភាពបង្ហាញអំពីការខិតខំប្រឹងប្រែងលើកដំបូងរបស់យើង ដើម្បីក្លាយជាផលិតផលមួយដែលអាចផ្តល់ជូនដល់អតិថិជននូវរសជាតិថ្មី ជាមួយបទពិសោធន៍ដ៏ប្លែកអស្ចារ្យ។ យើងជឿជាក់ថាការសហការរវាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ជាមួយក្រុមហ៊ុនបារមីប្រូដាក់សិន និងសិល្បៈករ វណ្ណដា នឹងធ្វើឲ្យពេលវេលារបស់លោកអ្នកប្រកបដោយវិសាលភាពគ្រប់ពេល។”

ស្ទើរតែមិនគួរឲ្យជឿទេ ដែលលោកវណ្ណដាបានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានអ្នកស្រឡាញ់ គាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀង របស់លោកវណ្ណដា ដែលមិនធ្លាប់ មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។ យើងអាចមើលឃើញការគាំទ្រ តាមរយៈបទ ចម្រៀង “Time to Rise” ដែលមានការចូលរួមដោយ ព្រឹទ្ធាចារ្យ គង់ ណៃ។ បើគិតពីថ្ងៃ ចាក់ផ្សាយមកទល់ពេលនេះ បទចម្រៀង “Time to Rise” មានការចូលទស្សនា រហូត ដល់ ៨៥ លានដង ដែលជា កំណត់ត្រាថ្មីមួយក្នុងប្រទេស កម្ពុជា។ ភាពជោគជ័យ របស់ វណ្ណដា បាននាំមកនូវការចុះកិច្ចព្រមព្រៀង ចែកចាយតន្ដ្រីជាសកល ជាមួយ នឹង ADA នៃក្រុមហ៊ុន Warner Music Group សរបញ្ជាក់ឲ្យឃើញ ពីភាពផ្លាស់ប្ដូរ នៃសម័យថ្មី ដែលតន្ដ្រីខ្មែរ បានចូលរួមនៅក្នុងវិស័យតន្ដ្រី ក្នុងលំដាប់ពិភពលោក។ ទន្ទឹមនឹងនេះ ទាំងអ្នកគាំទ្រក្នុងស្រុក និងអន្តរជាតិ បានទន្ទឹងរង់ចាំនូវ ការបង្ហាញពីតម្លៃវប្បធម៍ទៅតាមរយៈការលាយបញ្ជូលគ្នា រវាង តន្ដ្រីបុរាណ និងសម័យចូលគ្នា នៅក្នុងអាល់ប៊ុម $KULL 2 ខាងមុខនេះ។

ក្នុងនាមជាទូតសុច្ឆន្ទៈ វណ្ណដា បានបញ្ជេញ អារម្មណ៍រំភើបជាខ្លាំង ដែលមាន ឱកាសរួមសហការ ជាមួយនឹង ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។ វណ្ណដា និយាយថា៖ “ហនុមាន គឺជាស្លាកសញ្ញា ដែលជឿជាក់ទៅលើ វឌ្ឍនភាព និងមានចក្ខុវិស័យខ្ពស់ទៅលើការច្នៃប្រឌិត ក្នុងវិស័យជាច្រើន។ ខ្ញុំរីករាយ និងពេញចិត្តណាស់ ដែលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជឿជាក់ទៅលើអ្វីដែល ក្រុមហ៊ុនបារមី និង ខ្ញុំព្យាយាមធ្វើសម្រាប់ វិស័យតន្ដ្រីពេលនេះ និងសម្រាប់ការ ទទួលស្គាល់សិល្បៈខ្មែរពីក្នុងនិងក្រៅប្រទេស”។
ឆ្នាំ ២០២២ នេះគឺជា ឆ្នាំដែលពោរពេញទៅដោយ ក្ដីសង្ឃឹមសម្រាប់ប្រទេសកម្ពុជា ខណៈដែលយុទ្ធនាការ ចាក់វ៉ាក់សាំងរបស់ រដ្ឋាភិបាលបានទទួលជោគជ័យ ផ្តល់ឱកាសឲ្យប្រទេសកម្ពុជា បើកទ្វារសេដ្ឋកិច្ចឡើងវិញ ហើយយើងសង្ឃឹមថា កម្មវិធីផ្សាយបន្តផ្ទាល់ និង អាជីវកម្មលក់ដូរ អាចបើកដំណើរការជាប្រក្រតីវិញ។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង វណ្ណដា រួមគ្នា តំណាងឲ្យមុខមាត់ថ្មី នៃសិល្បៈខ្មែរ និងមុខជំនួញ ដែលមាន មហិច្ឆតាឆ្ពោះទៅមុខដែលមិនធ្លាប់មានពីមុនមកក្នុង ព្រះរាជាណាចក្រកម្ពុជា៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
សន្តិសុខសង្គម១០ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា