Connect with us

ព័ត៌មានជាតិ

អាជ្ញាធរនឹងចាត់វិធានការ ចំពោះបាតុករណាហ្គាវើលដ៏ ដែលប្រមូលផ្តុំតវ៉ា ដើម្បីចៀសវាងឆ្លងកូវីដទ្រង់ទ្រាយធំ ក្នុងសហគមន៍

បានផុស

នៅ

​ដោយសារតែ​ក្នុង​មួយថ្ងៃ​នៃ​ថ្ងៃទី​៦ ខែ​កុ​ម្ភះ ឆ្នាំ​២០២២​នេះ ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល រាជធានី​ភ្នំពេញ បានធ្វើ​តេស្ត​យក​សំណាក លើ​ក្រុមបាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏​រកឃើញ​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ រហូតដល់​ចំនួន​២៩​នាក់​បន្ថែមទៀត​នោះ និង​ដើម្បី​ថែរក្សា​អាយុជីវិត​ក្រុមបាតុករ និង​ក្រុមគ្រួសារ​សាច់ញាតិ ក៏ដូចជា​ដើម្បី​ចៀសវាង​សោកនាដកម្ម​នៃ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ទៅក្នុង​សហគមន៍​ជា​ទ្រង់ទ្រាយ​ធំ​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ថ្នាក់​រាជធានី​ភ្នំពេញ បានដាក់​ចេញ​ជា​វិធានការ​ជាច្រើន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ក្នុងនោះ​វិធានការ​ច្បាប់​ដោយ​ផាកពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១ ​លាន ដល់ ៥ ​លាន​រៀល ព្រមទាំង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​ក៏ត្រូវ​បាន​យកមកអនុវត្ត​ផងដែរ​។​

នេះ​បើ​យោងតាម​សេចក្ដីណែនាំ ស្តីពី​ការចាត់វិធានការ​បន្ទា​ន់​ចំពោះ​ការរកឃើញ​ករ​ណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្នុង ជា​បន្តបន្ទាប់​ក្នុងចំណោម​ក្រុមបាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ ដែល​ក្នុង​សេចក្ដីណែនាំ​នេះ​មានន័យថា​៖ យោង៖ -​សេចក្តីប្រកាស​ព័ត៌មាន​លេខ ០៥៤ សខល ចុះ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​ក្រសួងសុខាភិបាល -​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ថ្នាក់​រាជធានី​ភ្នំពេញ​។ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បាន​ចុះ​យក​សំណាក​ក្នុងចំណោម​ក្រុមបាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ ដែល​កំពុង​ប្រមូលផ្តុំ​តវ៉ា សម្ដែង​មតិ​ដោយ​ខុសច្បាប់ នៅលើ​សួនច្បារ សាធារណៈ និង​នៅតាម​ដងផ្លូវ​សាធារណៈ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ និង​ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ជា​បន្តបន្ទាប់ ដែល​គ្រាន់តែ​ក្នុង​ថ្ងៃទី​៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០២២ ៖ មាន​ករ​ណី​វិជ្ជមាន​ថ្មី​រហូតដល់​ទៅ ២៩ នាក់ ជា​ចំនួន​ដ៏​ច្រើន គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។

​ចំពោះមុខ ដើម្បី​ថែរក្សា​អាយុជីវិត​ក្រុមបាតុករ និង​ក្រុមគ្រួសារ​សាច់ញាតិ ក៏ដូចជា​ដើម្បី​ចៀសវាង​សោកនាដកម្ម​នៃ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ទៅក្នុង​សហគមន៍​ជា​ទ្រង់ទ្រាយ​ធំ ជាពិសេស​ធានាបាន​នូវ​ការរស់នៅ​តាម គន្លង​ប្រក្រតីភាព​ថ្មី គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ថ្នាក់​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១-​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចាត់ចែង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំពោះ​មធ្យោបាយ ធ្វើដំណើរ និង​ទីតាំង​សាធារណៈ ដែល​ក្រុមបាតុករ​ធ្លាប់បាន​ប្រើប្រាស់ ដូចជា រថយន្តក្រុង​ដែល ក្រុមបាតុករ​ធ្លាប់បាន​ធ្វើដំណើរ​ទៅយក​សំណាក ទីតាំង​ផ្ញើ​ទុកដាក់​យានជំនិះ​រប​ស់​ក្រុមបាតុករ ទីតាំង​ហូប​អាហារ និង​បន្ទប់ទឹក ជាដើម​។​

២-​ចំពោះ​ក្រុមបាតុករ​ដែល​មិនទាន់​ទៅយក​សំណាក ត្រូវ​រួសរាន់​ទៅយក​សំណាក​ដោយ​អនុវត្តតាម ការណែនាំ​របស់​ក្រុមគ្រូពេទ្យ និង​ត្រូវ​ណែនាំ​ដល់​ក្រុមគ្រួសារ​សាច់ញាតិ​-​មិត្តភក្ដិ ដែល​សង្ស័យ​មាន ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ ដោយ​ប្រយោល ត្រូវ​អញ្ជើញ​ទៅយក​សំណាក​តេស្ដ​រក​ជំងឺ​កូ​វីដ​-១៩ ជាដាច់ខាត​។​

៣-​ក្រោយពេល​យក​សំណាក​រួច ក្រុមបាតុករ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ ដោយ​ប្រយោល ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ៧ ថ្ងៃ និង​ត្រូវ​បញ្ឈប់​នូវ​រាល់​ការប្រមូលផ្តុំ ឬ ការជួបជុំ​ក្រុមគ្រួសារ សាច់ញាតិ​-​មិត្តភក្តិ ដោយ​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល​។ ក្នុងករណី​មិន​អនុវត្តតាម​វិធាន​សុខាភិបាល អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​រដ្ឋបាល ចាត់​បញ្ជូន​បុគ្គល​រឹងរូស ឱ្យទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ (​ព្រែក​ព្នៅ​) ក្នុងនោះ អនុលោម​តាម អនុក្រឹត្យ​លេខ ២៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ដីពី​វិធានការ​ច​ត្តា​ឡី​ស័ក​ដើម្បី ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​កំណត់ថា “​បុគ្គល​ដែល​គេច​វេរ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ បុគ្គល​ដែល​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នឹងត្រូវ​ទទួលពិន័យ​អន្ត​រការ​ណ៍​ជា​ប្រាក់​ពី ១​លាន ដល់ ៥​លាន​រៀល ព្រមទាំង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​” ។​

៤– មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ ដើម្បី​តាមដាន ឃ្លាំមើល និង​ចាត់វិធានការ​នៅតាម​ទីតាំង​ស្នាក់នៅ​របស់​ក្រុមបាតុករ​អតីត​បុគ្គលិក ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ ក្នុង​មូលដ្ឋាន​នីមួយៗ សំដៅ​ណែនាំ​ដាស់តឿន​ឱ្យ​ពួកគេ និង​អ្នកពាក់ព័ន្ធ ត្រូវ​មក​យក​សំណាក​ឱ្យបាន​ទាន់ពេលវេលា និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​។​

៥- គណៈបញ្ជាការ​ដឹកនាំ​ការអនុវត្ត​ច្បាប់​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌចំការមន រដ្ឋបាល​ខណ្ឌដូនពេញ និង មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ចំពោះ បុគ្គល​ទាំងឡាយណា​ដែល​បន្ត​ការប្រមូលផ្តុំ ឬ ការជួបជុំ​ដោយ​មិន​អនុវត្តតាម​វិធានការ​សុខាភិបាល បង្ក​ការរាំងស្ទះ​ដល់​ការបំពេញ​ការងារ​រប​ស់​ក្រុមគ្រូពេទ្យ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ស្របតាម ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​បក​ប ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ក្នុងនោះ មាន ការផាកពិន័យ និង​ទោស​ដាក់ពន្ធនាគារ ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

ទ​ទូល​បាន​សេចក្ដីណែនាំ​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទាំង​១៤ បធាន​មន្ទីរ​-​អង្គភាព ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រុមបាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា វើ​ល​ដ៏​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម