ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសកាលបរិច្ឆេទប្រឡងឌីប្លូម និងប្រឡងបាក់ឌុប ឆ្នាំ ២០២២
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាមឋមភូមិ ឬឌីប្លូមនៅថ្ងៃទី២៤ ខែតុលា និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមខុនេះ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងដែល “កម្ពុជាថ្មី” ទើបទទួលបាននៅថ្ងៃនេះថា សម្រាប់ឆ្នាំសិក្សា ២០២១‑២០២២ នេះ ក្រសួងបានកំណត់ការបរិច្ឆេទនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាមឋមភូមិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំណែកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិវិញ ក្រសួងនឹងរៀបចំការប្រឡងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានបន្តថា ចំពោះការប្រឡងឆមាសទី១ សម្រាប់ប្រឡងឌីប្លូម ក្រសួងបានណែនាំឱ្យសាលានីមួយៗរៀបចំប្រឡងនៅថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ និងប្រឡងឆមាសទី២ ប្រឡងនៅថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបានបន្តទៀតថា រីឯការប្រឡងឆមាសទី១ សម្រាប់ការប្រឡងបាក់ឌុបវិញ ក្រសួងបានឱ្យសាលារៀបចំប្រឡងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២២ និងប្រឡងឆមាសទី២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២២។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា ២០២០‑២០២១ កន្លងទៅក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡង្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


