ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A,B,C នៅខេត្តព្រះសីហនុ
សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១ នៅខេត្តព្រះសីហនុ មាននិទ្ទេស A.B.C ទទួលបានការលើកទឹកចិត្តពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃពុធ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រតិភូក្រសួងបរិស្ថាន នៅសាលាវិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បេក្ខជនដាក់ពាក្យប្រឡង ១,៣៥២នាក់ ស្រី ៧១០នាក់ ប្រឡងជាប់ ១,០២៣នាក់ ស្រី ៥៦២នាក់ ស្មើនឹង ៧៥,៦៧ភាគរយ ។

សិស្សជាប់និទ្ទេសA មានចំនួន ២០នាក់ ស្រី ០៩នាក់ ក្នុងនោះវិទ្យាល័យហ៊ុនសែនក្រុង ០៧នាក់, វិទ្យាល័យ ហ៊ុន សែន មិត្តភាព ៣នាក់, វិទ្យាល័យជីវិត ០៣នាក់, វិទ្យាល័យព្រៃនប់ ០២នាក់, វិទ្យាល័យវាលរេញ ០២នាក់, វិទ្យាល័យសុវណ្ណភូមិ ០២នាក់, និងវិទ្យាល័យស្ទឹងហាវ ០១នាក់ ។ សិស្សជាប់និទ្ទេសB ចំនួន ៦៧នាក់ ស្រី ៤៣នាក់ សិស្សជាប់និទ្ទេសC ១៧០នាក់ ស្រី ៩៩នាក់ សិស្សជាប់និទ្ទេសD ៣៧២នាក់ ស្រី ២០៩នាក់-និទ្ទេស និងសិសស្សជាប់និទ្ទេសE ៣៩៤នាក់ ស្រី ២០២នាក់។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយខេត្តព្រះសីហនុ បានសម្ដែងនូវការអបអរសាទរចំពោះសិស្សដែលទទួលបានជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ និងសូមអភ័ទោសដែលរៀបចំការជួបជុំ យឺតយ៉ាវដោយសារជំងឺ អូមីក្រុង។ លោកថ្លែងបន្ថែមថា “សំខាន់យើងទាំងអស់គ្នាត្រូវថែទាំសុខភាពដោយលេងកីឡា និងការទទួល ទានអាហារឱ្យបានគ្រប់គ្រាន់។”

លោក សាយ សំអាល់ បានពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ជួយគាំពារដល់វិស័យអប់រំនៅកម្ពុជា ដោយបានធ្វើការកែទម្រង់វិស័យអប់រំឱ្យមានបរិមាណ និងគុណភាព។ ដូច្នេះនៅពេលខាងមុខសិស្សានុសិស្សត្រូវធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងការចាប់យកមុខវិជ្ជាមកបំរើការងារនៅខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ ត្រូវបានកំណត់ជាខេត្ត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន និងជាខេត្តទេសចរណ៍ និងសេដ្ឋកិច្ច។

លោក សាយ សំអាល់ បានចូលរួម សោកស្ដាយចំពោះសិស្សានុសិស្សដែលមិនបានប្រឡងជាប់ និងបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមិនបានប្រឡងជាប់ មិនត្រូវអស់សង្ឃឹម និងកុំបោះបង់ចោលការសិក្សាត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលជោគជ័យនៅឆ្នាំសិក្សាបន្ទាប់។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សិស្សជ័យលាភីទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនខាងចំណេះដឹង ចំណេះធ្វើ សីលធម៌ សុជីវធម៌សម្រាប់យកទៅប្រើប្រាស់ឱ្យបានជាគុណប្រយោជន៍ដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិយើងទាំងមូល។ ក្នុងឱកាសនោះសិស្សានុសិស្ស និទ្ទេសA ២០នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ SUZUKI មួយគ្រឿង ថវិកា ៥០០ដុល្លា និទ្ទេសB ចំនួន ៦៧នាក់ ម្នាក់ទទួលបានថវិកា ២០០ដុល្លា និទ្ទេសC ចំនួន ១៧០នាក់ ម្នាក់ទទួលបានថវិកា ១០០ដុល្លា៕





អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


