ព័ត៌មានជាតិ
ក្រសួងការបរទេសច្រានចោលការចោទប្រកាន់ថា ចារកម្មកូរ៉េខាងជើងបើកសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍ នៅកម្ពុជា
នៅល្ងាចថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានច្រានចោលទាំងស្រុងនូវរបាយការណ៍មួយ ដែលបានចោទប្រកាន់ថា “ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា” ដែលព័ត៌មាននេះ ត្រូវបានចុះផ្សាយក្នុង NK News កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមអ្នកនាំពាក្យ កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយបានបិទគ្រប់អាជីវកម្ម និងគណនីធនាគាររបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅក្នុងប្រទេសកម្ពុជា និងបានបញ្ឈប់ការផ្តល់ប័ណ្ណការងារដល់កម្មករមកពីកូរ៉េខាងជើងផងដែរ។
ក្រសួងការបរទេស តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ បានបញ្ជូនរបាយការណ៍ជាតិរបស់កម្ពុជា អំពីការអនុវត្តសេចក្ដីសម្រេចរបស់ UNSC ស្តីពីការដាក់ទណ្ឌកម្មលើ ស.ប.ប.ក ទៅកាន់ប្រធានគណៈកម្មាធិការ UNSC ដែលត្រូវបានបង្កើតឡើងអនុលោមតាមសេចក្ដីសម្រេចរបស់ UNSC លេខ ១៧១៨ (ឆ្នាំ ២០០៦) ។
កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរម៉ឺងម៉ាត់របស់ខ្លួនចំពោះការគាំទ្រការមិនរីកសាយភាយអាវុធមហាប្រល័យ ដើម្បីឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវអាវុធទាំងនេះ និងគូសបញ្ជាក់ថា “ក្នុងនាមជាសមាជិកមួយរូបរបស់អង្គការសហប្រជាជាតិដែលមានការទទួលខុសត្រូវ កម្ពុជាបានបំពេញទាំងស្រុងនូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអនុវត្តយ៉ាងស្មោះត្រង់នូវសេចក្ដីសម្រេចរបស់ UNSC ស្តីពីការដាក់ទណ្ឌកម្មលើ ស.ប.ប.ក”។
ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវតម្រូវការនៃសេចក្ដីសម្រេចដាក់ទណ្ឌកម្មរបស់ UNSC លើកូរ៉េខាងជើង ក្រសួងការបរទេស បានជូនដំណឹងយ៉ាងត្រឹមត្រូវដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ អំពីសេចក្ដីសម្រេចទាំងអស់របស់ UNSC ដើម្បីចាត់វិធានការជាក់ស្តែង។
នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំពោះកិច្ចអន្តរក្រសួង ដើម្បីធ្វើការត្រួតពិនិត្យរាល់ឯកសារ និងការស៊ើបអង្កេតលើបណ្តាក្រុមហ៊ុន និងអាជីវកម្មរបស់កូរ៉េខាងជើង។ ក្រុមការងារចំពោះកិច្ចអន្តរក្រសួង បានរៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ចំនួនប្រាំបួនដង ដែលបានធ្វើជាសហប្រធានដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការសម្រេចលើវិធានការជាក់ស្តែង ដើម្បីអនុវត្តស្របតាមប្រភេទទណ្ឌកម្មផ្សេងៗ ដូចមានចែងក្នុងសេចក្ដីសម្រេចរបស់ UNSC ។
ជាលទ្ធផល គណនីធនាគារចំនួនប្រាំពីរ នៅក្នុងស្ថាប័នហិរញ្ញវត្ថុពីរផ្សេងគ្នា ត្រូវបានបិទចាប់តាំងពីឆ្នាំ២០១៧ មក។ កម្ពុជាបានបិទគ្រប់អាជីវកម្មរបស់កូរ៉េខាងជើងទាំងអស់ រួមទាំងភោជនីយដ្ឋាន និងសារមន្ទីរដែលធ្វើប្រតិបត្តិការនៅកម្ពុជា។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម បានលុបឈ្មោះក្រុមហ៊ុន Glory Worldwide Glow Co. Ltd របស់ កូរ៉េខាងជើង ចេញពីបញ្ជីពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម បានស្រាវជ្រាវក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងប្រព័ន្ធរបស់ខ្លួន និងបានរកឃើញក្រុមហ៊ុនចំនួន ១២ រួមទាំងក្រុមហ៊ុន Mansudae New Tech Corporation Ltd. ផង ដែលបានជាប់ពាក់ព័ន្ធជាមួយ កូរ៉េខាងជើង។ ក្រុមហ៊ុនទាំងនេះត្រូវបានលុបឈ្មោះចេញពីបញ្ជី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។ ភោជនីយដ្ឋានចំនួនប្រាំបីត្រូវបានដកហូតអាជ្ញាប័ណ្ណ និងបិទទ្វារ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ។
ចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជាបានបញ្ឈប់ទាំងស្រុងការផ្តល់ប័ណ្ណការងារដល់ពលករមកពី ស.ប.ប.ក។ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេចមិនពន្យារទិដ្ឋាការដល់ប្រជាជន កូរ៉េខាងជើង ដែលបានធ្វើការនៅកម្ពុជាទៀតទេ។
សូមជម្រាបថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ចេញនូវសេចក្ដីសម្រេចមួយកលពីខែកញ្ញា ឆ្នាំ២០១៩ បានទណ្ឌកម្មទៅកូរ៉េខាងជើង ដែលបានសាកល្បងអាវុធនុយក្លេអ៊ែរ លើអាជីវកម្មក្រៅប្រទេសរបស់ជន ជាតិកូរ៉េខាងជើង និងទាមទារឲ្យមានការបញ្ជូនជនជាតិកូរ៉េ ខាងជើងដែលធ្វើការនៅក្រៅប្រទេសត្រឡប់ទៅប្រទេស កូរ៉េខាងជើងវិញ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា