ព័ត៌មានជាតិ
គ្រូបង្គោលត្រូវបានបណ្តះបណ្តាលប្រព័ន្ធគាំពារសង្គម ដើម្បីបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនងាយរងគ្រោះ
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា គ្រូបង្គោលរាជធានី-ខេត្ត ត្រូវបានបណ្ដុះបណ្តាលប្រព័ន្ធគាំពារសង្គមដើម្បីបន្តអនុវត្តន៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនងាយរងគ្រោះ ជាពិសេសនារដូវកាលកូវីដ-១៩ នេះតែម្តង។
លោក ឈួរ សុបញ្ញា ថ្លែងបែបនេះ ខណៈពេលនាយកដ្ឋានសុខុមាលភាពសង្គម សហការជាមួយនឹងដៃគូអភិវឌ្ឍន៍ UNICEF រៀនចំវគ្គបណ្តុះបណ្តាល ស្តីពី ជំនាញសម្របសម្រួលរយៈពេល ២ថ្ងៃ គឺ១៧-១៨ ខែកុម្ភៈ ឆ្នាំ ២០២២ ដល់គ្រូបង្គោលថ្នាក់រាជធានី-ខេត្ត សម្រាប់ចុះទៅបណ្តុះបណ្តាលបន្ត ដល់មន្រ្តីប្រតិបត្តិ តាមបណ្តាខេត្តក្នុងភូមិភាគ ដែលប្រព្រឹត្តទៅក្រោមវត្តមានភាពលោក សុខ ប៊ុនថា រដ្ឋលេខាធិការ តំណាងលោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងបង្កើន និងពង្រឹងជំនាញសម្របសម្រួល សម្រាប់ការរៀបចំវគ្គ និងបណ្តុះបណ្តាល ស្តីពី ប្រព័ន្ធគាំពារសង្គមដល់គ្រូបង្គោលរាជធានី-ខេត្ត ដើម្បីបន្តបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់រាជធានី-ខេត្ត និងក្រុង-ស្រុក ខណ្ឌ ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រោងរៀបចំការសាកល្បងបណ្តុះបណ្តាល ប្រព័ន្ធគាំពារសង្គមដល់គ្រូបង្គោល រាជធានី-ខេត្ត ដល់មន្ត្រីមកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត និងមន្ទីរផែនការរាជធានី-ខេត្ត រយៈពេល ៥ថ្ងៃ។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ បានបង្ហាញពីបន្តលើកកម្ពស់កាអភិវឌ្ឍសមត្ថភាព ក្នុងនាមជាមន្រ្តីប្រតិបត្តិជួរមុខ របស់កម្មវិធីជំនួយសង្គមរបស់យើង ប្រកបដោយថាមពល និងសក្តានុពលស្រប តាមកាវិវឌ្ឍ របស់កម្មវិធីក៏ដូចជាប្រទេសជាតិរបស់យើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខដឹកនាំដ៏វាងវៃរបស់យើង គឺសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នេះជាកត្តាសត្យានុម័តមួយ របស់យើងទាំងអស់គ្នា ក្នុងការរួមគ្នាជាកម្លាំងមហាសាមគ្គី ដើម្បីដោះស្រាយបញ្ហានានារបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល និងការ ត្រៀមលក្ខណៈក្នុងការស្តារឡើងវិញ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២២ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ