ព័ត៌មានជាតិ
កម្ពុជា ផ្សព្វផ្សាយច្បាប់វិនិយោគថ្មី ដល់ក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ច តួកគី
ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី (DEIK) នៅទីក្រុងអីស្តាបួរ ប្រទេសតួកគី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

កម្មវិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោក ប្រាក់ ផល្លា តំណាងរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក សន ច័ន្ទរិទ្ធី តំណាងប្រធានក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី សរុបប្រមាណជាង ២០នាក់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចពិភាក្សានេះផ្តោតលើប្រធានបទសំខាន់មួយចំនួនដូចជា ការផ្សព្វផ្សាយច្បាប់វិនិយោគថ្មីរបស់កម្ពុជា ការលើកកម្ពស់ពាណិជ្ជកម្ម និងការជំរុញវិស័យទេសចរណ៍ និងវប្បធម៌។

គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជា តាមរយៈច្បាប់ វិនិយោគថ្មីដែលមានភាពអនុគ្រោះច្រើន ពង្រីកឱកាសទីផ្សាររបស់កម្ពុជាតាមរយៈអនុវត្តកិច្ចព្រមព្រៀងសេរីទ្វេភាគី និងពហុភាគី និងការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា តាមរយៈវិធានការនានារបស់រាជរដ្ឋាភិបាល រួមមាន ការបើកទទួលទេសចរណ៍វ៉ាក់សាំង បន្ទាប់ពីជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងដែលកម្ពុជាសម្រេចបានជិត ៩០% នៃចំនួនប្រជាជនសរុប និងកម្មវិធីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងជំរុញការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


