ព័ត៌មានជាតិ
ក្រុមហ៊ុនអចលនទ្រព្យល្បីមួយ កំពុងប្រតិបត្តិការយ៉ាងសកម្មក្នុងវិស័យអចលនទ្រព្យ
ដោយមានជំនាញលើវិស័យអចលនទ្រព្យក្នុងទីផ្សារកម្ពុជាយ៉ាងស្ទាត់ជំនាញ និងមានភាពច្នៃប្រឌិត ក្រុមហ៊ុនបូរ៉ាទីណូ ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យមានទស្សនៈវិស័យខ្ពស់ បានកំពុងពង្រីកកិច្ចប្រតិបត្តិការក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

សឹងតែមួយទសវត្សចុងក្រោយនេះ វិស័យអចលនទ្រព្យកំពុងតែមានការរីកចម្រើនគួរជាទីកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ការរីកលូតលាស់នៃសំណង់គេហដ្ឋាន និងអគារមានសន្ទុះកើនឡើងឆាប់រហ័ស។ រីឯ ក្រុមហ៊ុនអចលនទ្រព្យក៏កំពុងតែមានការពង្រីកវិសាលភាពជាច្រើនផងដែរ។

មួយនៅក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ដែលមានសន្ទុះយ៉ាងឆាប់រហ័សក្នុងវិស័យអចលនទ្រព្យនោះ គឺក្រុមហ៊ុនបូរ៉ាទីណូ ដែលថ្មីៗនេះ បានចាប់ដៃគូជាច្រើនជាមួយសិល្បករមានកេរ្ត៍ឈ្មោះ និងមានប្រជាប្រិយភាពជាច្រើន។ ក្នុងនោះ លោក ហ្សូណូ ដែលជាតារាចម្រៀងដ៏ល្បីមួយរូប និងមានការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា បានក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនបូរ៉ាទីណូ មួយនេះផងដែរ។

មិនត្រឹមតែប៉ុនហ្នឹងនោះទេ កញ្ញា មីណា ដែលតារាវ័យក្មេងមានសម្រស់ស្រស់ស្អាត និងមានទេពកោសល្យក្នុងការច្រៀង រាំ និងសម្តែង ក៏បានរួមដៃជាមួយក្រុមហ៊ុនបូរ៉ាទីណូក្នុងតួនាទីជាអ្នកតំណាងកិត្តិយសប្រចាំក្រុមហ៊ុនបូរ៉ាទីណូ ក្នុងការជួយផ្សព្វផ្សាយពីសេវាកម្ម និងផ្តល់ជាទំនុកចិត្តជូនអតិថិជន។


ភាពរីកចម្រើនលើវិស័យអចលនទ្រព្យ បានកំពុងទាក់ទាញនូវសិល្បករជាច្រើនឲ្យចាប់អារម្មណ៍។ ក្នុងនាមជាស្ថាបត្យករ និងជាពិធីករដ៏មានប្រជាប្រិយភាពក្នុងវិស័យកីឡា លោក Van Rothanak Monoroum ក៏បានចូលរួមជាមួយក្រុមហ៊ុនបូរ៉ាទីណូ ជាអ្នកតំណាងកិត្តិយសម្នាក់ទៀតផងដែរ។


ពិតជាទីកត់សម្គាល់ ដែលក្រុមហ៊ុនបូរ៉ាទីណូ បានសហការជាមួយសិល្បករជាច្រើនក្នុងការប្រតិបត្តិក្នុងវិស័យអចលនទ្រព្យនេះ។ ដូច្នេះ តើក្រុមហ៊ុនបូរ៉ាទីណូមានសេវាកម្មអ្វីខ្លះក្នុងវិស័យចម្បងដើម្បីផ្តល់ជូនប្រជាពលរដ្ឋកម្ពុជា និងអតិថិជនទូទៅ?

ក្រុមហ៊ុនបូរ៉ាទីណូ បានបម្រើនូវសេវាកម្មយ៉ាងសម្បូរបែបក្នុងវិស័យអចលនទ្រព្យដែលសង្កេតលើតម្រូវការរបស់ប្រជាពលរដ្ឋ ហើយធ្វើយ៉ាងណាដើម្បីបំពេញក្តីស្រមៃរបស់អតិថិជនក្នុងការធ្វើយ៉ាងណាឱ្យទទួលបានគេហដ្ឋានសមរម្យនៅកណ្តាលទីក្រុងភ្នំពេញក្នុងតម្លៃសមរម្យ ដែលមានមនុស្សជាច្រើនប្រាថ្នាចង់បាន។
ក្នុងនោះ ក្រុមហ៊ុនបូរ៉ាទីណូ បានបម្រើជូនអតិថិជននូវសេវាកម្មដូចជា៖
១. ប្រមូលទិញ និងរៀបចំកែច្នៃលក់ទៅវិញលើទីផ្សារក្នុងតម្លៃនិងលក្ខខណ្ឌបត់បែនពិសេស
២. ផ្តល់សេវាប្រឹក្សាលើការទិញ លក់ ឬជួលប្រកបដោយវិជ្ជាជីវៈ
៣. ផ្តល់ប្រឹក្សាលើសេវាកម្មហិរញ្ញវត្ថុឬតម្កល់ប្លង់អចលនវត្ថុ
៤. ធ្វើការវាយតម្លៃលើអចលនទ្រព្យ និង
៥. ផ្តល់សេវាកម្មរៀបចំឯកសារនិងការកាត់ប្លង់ ឬស្វែងរកអ្នកឈរឈ្មោះតំណាង។
ផ្អែកលើបទពិសោធន៍ចាស់វស្សា ដែលមានគោលដៅ និងជំនាញច្បាស់លាស់ លើវិស័យអចលនទ្រព្យ ហើយផ្តោតលើអចលនវត្ថុបែបជាអាផាតមិន និងផ្ទះជាន់លើ (Upper flat) ក្រុមហ៊ុនបានសម្រិតសម្រាំង និងរៀបចំកែច្នៃ តុបតែងលម្អដោយអភិរក្សហើយដាក់លក់ទៅវិញជាមួយតម្លៃសមល្មមនឹងជីវភាព សមត្ថភាពហិរញ្ញវត្ថុប្រជាពលរដ្ឋយើង ជាមួយជម្រើសនៃការបង់ងាយស្រួលជាមួយក្រុមហ៊ុនទៀតផង។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនបូរ៉ាទីណូ ជាក្រុមហ៊ុនអចលនទ្រព្យមានទស្សនៈវិស័យខ្ពស់ក្នុងការផ្តល់សេវាទិញ លក់ និងជួលអចលនទ្រព្យរួមមាន ផ្ទះល្វែង ផ្ទះជាន់លើ ផ្ទះអាជីវកម្ម ផ្ទះវីឡា និងខុនដូរ ក្នុងរាជធានីភ្នំពេញក្នុងតម្លៃសមរម្យ និងលក្ខខណ្ឌងាយស្រួល។ ក្រុមហ៊ុន បូរ៉ាទីណូ បម្រើជូនអតិថិជននូវសេវាកម្មដ៏មានទំនួលខុសត្រូវ ភាពជឿជាក់ និងកិច្ចសហការប្រកបដោយសេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវៈ៕




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


