ព័ត៌មានជាតិ
ពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យទទួលបានអំណោយពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច
ក្រោយទទួលព័ត៌មានពីមន្ត្រីថ្នាក់មូលដ្ឋានរួចមក លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បបានចាត់តំណាងនាំយកអំណោយសង្គ្រោះជួយដល់ពលរដ្ឋក្រីក្រដែលរងគ្រោះដោយអគ្គីភ័យនាពេលថ្មីៗនេះ។

ដោយទទួលបានការអនុញ្ញាតភ្លាមនារសៀល ថ្ងៃសុក្រ ២ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ លោក តូច ចាន់នី អគ្គនាយកបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាតំណាងរដ្ឋមន្ដ្រីក្រសួង ស.អ.យ. បានដឹកនាំប្រតិភូរក្រសួង ស.អ.យ. ចុះសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារនៅឃុំកណ្ដោលជ្រុំ ដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះផ្ទះ ។

ក្នងនាមលោករដ្ឋមន្ត្រីវង សូត លោក តូច ចាន់នី អគ្គនាយកបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រីវង សូត ដែលជាប់ភារកិច្ចមិនបានមកផ្ទាល់។
លោកអគ្គនាយកបានថ្លែងថា ទោះបីជាអំណោយនោះមិនធំដុំមែន ប៉ុន្តែអាចដោះស្រាយបានមួយគ្រាដែរ ខណៈពេលជួបគ្រោះអាសន្ននោះ។ លោកផ្តាំផ្ញើរឲ្យជនរងគ្រោះក៍ដូចប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្តការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យនារដូវក្តៅខ្លាំងនេះហើយបន្តអនុវត្តន៍វិធានការ៣កុំ៣ការពាររបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាបករយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩បំលែងថ្មីអូមីក្រុងនេះតែម្ដង។
អំណោយដ៍ថ្លៃថ្លានោះរួមមានអង្ករចំនួន 100 គីឡូ ត្រីខ 2 យួរ និងថវិកាចំនួន 30 ម៉ឺនរៀលជូនគ្រួសារដែលរងគ្រោះផង៕
អត្ថបទ៖ វិមាន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


