ព័ត៌មានជាតិ
លោកទេសរដ្ឋមន្រ្តី លី ធុជ ចូលរួមផ្សព្វផ្សាយ ដល់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ឱ្យប្រើប្រាស់ GMAP
នៅព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២២ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញ បើក សិក្ខាសាលា ផ្សព្វផ្សាយ ផែនការបញ្រ្ជាប យេន ឌ័រ ក្នុងវិស័យសកម្មភាពមីន (GMAP) ២០២១-២០២៥ ក្នុងគោល បំណង ដើម្បីប្រកាសផ្សព្វផ្សាយដល់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ឲ្យប្រើប្រាស់ជាផ្លូវការនូវ GMAP និងជំរុញឲ្យគ្រប់ ភាគីទាំងអស់ចូលរួម អនុវត្តការ បញ្រ្ជាប យេនឌ័រ ក្នុងវិស័យមីន ដោយប្រើប្រាស់ GMAP នេះជា ឯកសារគោល ក្នុង ការរៀបចំផែនការ សកម្មភាព និងការប្រើប្រាស់សូចនាករ ដែលបានកំណត់ជា ឧបករណ៍ដើម្បី ត្រួតពិនិត្យតាមដាន និងវាយតម្លៃលើសកម្មភាពរបស់ខ្លួន។

លោកទេសរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងសមភាពយេនឌ័រនៅគ្រប់កម្រិត និងគ្រប់វិស័យ និងពង្រឹងតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដោយដាក់បញ្ចូលការបញ្ជ្រាបយេនឌ័រ ទៅក្នុងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗ។
ផ្អែកលើមូលដ្ឋាននេះ ការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យសកម្មភាពមីន ត្រូវបានកំណត់ជាគោលដៅដ៏សំខា ន់មួយនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ (NMAS 2018-2025) ដែលជាផែនទីបង្ហាញផ្លូវដល់គ្រប់ប្រតិបត្តិករ សកម្មភាព មីនជាតិ-អន្តរជាតិទាំងអស់ រួមទំាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមអនុវត្តសកម្មភាពមីននៅកម្ពុជា។

អាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកម្ចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដែលជាសេនាធិការ ឲ្យ រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលវិស័យសកម្មភាពមីននៅកម្ពុជា បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាព និងកសាងផែនការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន (GMAP) ២០២១-២០២៥ ស្របតាមអាណត្តិរបស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ដើម្បីធានាថា សេចក្តីកង្វល់ បទពិសោធន៍ និងតម្រូវការរបស់ស្ត្រី បុរស កុមារី កុមារា និងជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពិចារណាក្នុងការរៀបចំ អនុវត្តន៍ តាមដានត្រួតពិនិត្យ និងវាយតម្លៃក្នុងកម្មវិធីសកម្មភាពមីននានា ដែលនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត ដែលជាការរួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គមជាតិ។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាង ល្អពីគ្រប់ ក្រសួង-ស្ថាប័ន ដៃគូ អភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាព មីនជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្តល់ ធាតុចូល និងអនុសាសន៍ដ៏មានតម្លៃមកកាន់អាជ្ញាធរមីន ជាពិសេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំ នៅកម្ពុជា (UNDP Cambodia) ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាងផែនការនេះ។
ក្នុង នាម រាជ រដ្ឋាភិបាល កម្ពុជា លោក ទេស រដ្ឋមន្រ្តី ជឿជាក់ ថា គ្រប់ ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាព មីនជាតិ-អន្តរជាតិ និង ភាគីពាក់ព័ន្ធ ទាំងអស់ នឹងបន្តចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តផែនការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ២០២១-២០២៥ នេះ ប្រកបដោយជោគជ័យ ប្រសិទ្ធភាព និងការ ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវ ការលើកកម្ពស់សមភាពនិង សមធម៌ យេនឌ័រ និងគោលដៅរួមឆ្ពោះទៅរកកម្ពុជាមួយ គ្មានមីនត្រឹមឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងនូវការណែនាំ ៥ ចំណុច ដើម្បីគាំទ្រ និងលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងសង្គមជាតិ ក៏ដូចជាក្នុងវិស័យសកម្មភាពមីន៖
១/. កសាងភាពជឿជាក់ និងផ្តល់ទំនុកចិត្តលើខ្លួន
២/. ផ្តល់ការគាំទ្រដល់ភាពជាម្ចាស់សម្រាប់ស្រ្តីក្នុងការគិត និងការធ្វើសេចក្តីសម្រេចចិត្តឲ្យកាន់តែខ្ពស់បន្ថែម
៣/. លើកកម្ពស់ និងលើកទឹកចិត្តឲ្យមានការចូលរួមរបស់ស្ត្រី និងស្រ្តីជួយស្រ្តី
៤/. បន្តជម្រុញការកសាងនូវទំនាក់ទំនង និងបង្កើតឱកាសការងារសម្រាប់ស្រ្តី
៥/. ផ្តល់ឱកាសបណ្តុះបណ្តាល និងលើកកម្ពស់ភាពជាអ្នកដឹកនាំ និងជំនាញដល់ស្រ្តី ក្នុងការចូលរួមសង្គមជាតិ
សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមីន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងារ ផែនការ សកម្មភាពមីន (ម៉ាពូ) ២៥រាជធានី/ខេត្ត និងប្រតិបត្តិករ បោសសម្អាតមីន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ