ព័ត៌មានជាតិ
ធនាគារអេស៊ីលីដាបង្កើតឧបករណ៍ថ្មី PayBand សម្រាប់ទូទាត់ទំនិញផ្សេងៗ កាន់តែងាយស្រួល
ធនាគារអេស៊ីលីដាភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានបង្កើតឧបករណ៍ថ្មី PayBand ដែលជាមធ្យោបាយថ្មីមួយទៀត ក្នុងការទូទាត់ទំនិញផ្សេងៗជំនួសទូរស័ព្ទ និងបណ្ណអេស៊ីលីដា ដើម្បីផ្តល់ភាពកាន់តែមានភាពងាយស្រួលថែមទៀត ជូនដល់អតិថិជន។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា PayBand ជាមធ្យោបាយប្រើប្រាស់ថ្មីមួយទៀតបន្ថែមពីលើអ្វីដែលអតិថិជនកំពុងប្រើប្រាស់សព្វថ្ងៃដូចជាទូរសព្ទដៃ និងបណ្ណអេស៊ីលីដា ក្នុងការទូទាត់ និងធ្វើប្រតិបត្តិការផ្សេងៗទៀត ជាមួយម៉ាស៊ីន POS ឬអេធីអឹម តាមមធ្យោបាយ contactless។

លោកស្រីនាយិកាបានបន្តថា នៅពេលអនាគត Payban នេះក៏អាចធ្វើការដកប្រាក់ពីម៉ាស៊ីនអេធីអឹមបានផងដែរ។
លោកស្រីនាយិកាបានពន្យល់ថា «ពីមុនអតិថិជនមានប័ណ្ណអេស៊ីលីដាអាចទូទាត់ទំនិញនិងដកប្រាក់បាននិងមានទូរស័ព្ទអាចស្កេនឬដកប្រាក់បាន។ប៉ុន្តែឥឡូវនេះយើងមាន PayBandជំនួសប័ណ្ណឬទូរស័ព្ទបានដែលជាឧបករណ៍ថ្មីមួយទៀតសម្រាប់សម្រួលដល់អតិថិជនទៅលើប្រតិបត្តិការទូទាត់ទំនិញផ្សេងៗទៀតបានយ៉ាងងាយស្រួល »។
លោកស្រី នាយិកា បានបន្តថា ធនាគារ អេស៊ីលីដាតែងតែគិតគូរនិងយកចិត្តទុកដាក់ក្នុងការបំពាក់បំពាក់នូវឧបករណ៍ទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដើម្បីបង្កើតនូវភាពលេចធ្លោនិងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មពិសេសដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជនដ៏ថ្លៃថ្លាទាំងអស់ក្នុងការសម្រាប់ទូទាត់ និងធ្វើប្រតិបត្តិការផ្សេងៗទៀតនៅទូទាំងប្រទេសកាន់តែមានភាពងាយស្រួល។
លោកស្រីនាយិកាបានបន្ថែមថាអតិថិជនអាចស្នើសុំប្រើប្រាស់ PayBand នេះ នៅតាមសាខារបស់ធនាគារ អេស៊ីលីដា ទូទាំងប្រទេស ដោយគ្រាន់តែមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗ ដែលមានសុពលភាព។
លោកស្រីនាយិកាបានបញ្ជាក់ថាPayBand នេះនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ និងចំនួនមានកំណត់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


