ព័ត៌មានជាតិ
លោក លី ធុជ ៖ ការគាំទ្រពីមហាជន គឺជាអាយុជីវិតរបស់គណបក្សយើង
បាវិត ៖ “ការគាំទ្រពីមហាជន គឺជាអាយុជីវិតរបស់គណបក្សយើង” ហើយក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវរក្សាឲ្យបាននូវភាពជឿទុកចិត្ត ស្គាល់ខ្លួនឯង ស្គាល់ក្រុមការងារខ្លួនឯង ស្គាល់សត្រូវខ្លួនឯង ស្គាល់បេះដូងប្រជាពលរដ្ឋ និងត្រូវមានផែនការជាប្រចាំ។

នេះជាលើកឡើងរបស់ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បាវិត គណបក្សសង្កាត់បាវិត សាខាបក្សភូមិ និងអនុសាខាបក្សភូមិ ដើម្បីធ្វើការវាយតម្លៃស្ថានការណ៍ និងដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានសង្កាត់បាវិត ឈានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ជូនគណបក្សប្រជាជនកម្ពុជា។
លោក លី ធុជ បានមានប្រសាសន៍ថា “ការងារចម្បងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ត្រូវធ្វើការឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដោយមិនត្រូវទុកចោលនូវបញ្ហាតូចៗ ឲ្យកាន់តែរីកធំឡើងៗដោយមិនបានយកចិត្តទុកដាក់ឡើយ។
យើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់លើអនាគត និងជោគវាសនារបស់ភូមិយើង និងមូលដ្ឋានយើង ហើយការគាំទ្រពីមហាជន គឺជាអាយុជីវិតរបស់គណបក្សយើង។ យើងត្រូវមានភាពស្មោះត្រង់ចំពោះគ្នា ពីព្រោះឥឡូវនេះ យើងកំពុងជិះនៅលើទូកតែមួយ និងមានបេសកកម្មរួមគ្នា ដើម្បីសម្រេចគោលដៅក្នុងការដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា និងសម្រាប់ប្រទេសជាតិ និងប្រជាជនយើងទាំងមូល។
លោកបន្តលើកឡើងទៀតថា ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវរក្សាអោយបាននូវភាពជឿទុកចិត្ត ស្គាល់ខ្លួនឯង ស្គាល់ក្រុមការងារខ្លួនឯង ស្គាល់សត្រូវខ្លួនឯង ស្គាល់បេះដូងប្រជាពលរដ្ឋ និងត្រូវមានផែនការជាប្រចាំ។ ទន្ទឹមនឹងនោះ ក្រុមការងារទាំងអស់ ត្រូវបន្តចុះសកម្មភាពដោយផ្ទាល់ឲ្យដល់ក្រុមបក្ស និងគ្រួសារបក្សទាំងអស់ក្នុងមូលដ្ឋាន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


