ព័ត៌មានជាតិ
ផ្លូវបេតុង និងកៅស៊ូតំបន់រង្វង់មូលទូកមាសរងការខូចខាត ដោយសារដឹកលើសទម្ងន់
ផ្លូវបេតុងជុំវិញរង្វង់មូលទូកមាស និងផ្លូវក្រាលកៅស៊ូ៣ ខ្សែនៅតំបន់ រង្វង់មូលទូកមាសស្ថិតនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានរងការខូចខាតបាក់ស្រុត និងប៉ោងផុលជាច្រើនកន្លែងដោយសារតែរថយន្តដឹកដីលើសទម្ងន់មិនស្ដាប់ការណែនាំ។

ករណីនេះលោកប្រធានមន្ទីរសាធារណការខេត្ត និងលោកអភិបាលក្រុងកំពង់ឆ្នាំងថា កន្លងមកធ្លាប់ធ្វើការអប់រំរួចមកហើយ តែបើអ្នកបើកបររថយន្តដឹកដីនៅគឃ្លើញនោះមន្ត្រីជំនាញ និងអាជ្ញាធរក្រុង នឹងសហការគ្នាចាត់វិធានការតាមវិធានការច្បាប់ដោយមិនអត់បន្តឱននោះឡើយ។
លោក យិន សាវេ៉ន អភិបាលក្រុងកំពង់ឆ្នាំងនៅរសៀលថ្ងៃទី ១៣ ខែមីនា បានឱ្យដឹងថា រយៈពេលប្រមាណ ២ ទៅ ៣ ខែកន្លងមក អាជ្ញាធរក្រុងធ្លាប់បានហៅអ្នកបើកបររថយន្តដឹកដីមកអប់រំ ដោយបានបញ្ឈប់ការដឹកជញ្ជូនដីគ្មានច្បាប់អនុញ្ញាតរួចហើយ។

រថយន្តដឹកដីត្រូវដឹកដីទៅតាមទម្ងន់កំណត់ នៃចំណុះរថយន្ត ដោយមិនឱ្យដឹកលើស ចំណុះនោះឡើយ ដូចជារថយន្តចំណុះ ៥ តោនតទ្រុងឡើងលើ ដឹកបាន ៧ តោនជាដើម គឺជាទង្វើខុសច្បាប់បច្ចេកទេសនៃរថយន្ត។
ម្យ៉ាងទៀតការដឹកដីរថយន្តត្រូវតែមានគំរបមិនឱ្យជ្រុះដីនៅលើផ្លូវឡើយហើយពេលមានភ្លៀងក៏មិនអនុញ្ញាតឱ្យដឹកដីឡើយ។ លោកថា រយៈពេលពីរបីខែកន្លងមកនេះអាជ្ញាធរពុំបានអនុញ្ញាតឲ្យមានការដឹកជញ្ជូនដីនៅតំបន់ខាងលើនេះឡើយ។ ដូច្នេះបើពេលនេះនៅមានរថយន្តដឹកដីខុស ច្បាប់បែបនេះនោះមែន អាជ្ញាធរ និងមន្ត្រីជំនាញ និងសហការគ្នាចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងនោះឡើយ។

ដោយឡែក លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងវិញ បានបញ្ជាក់ថា ការងារទទួលខុសត្រូវបញ្ហានេះសមត្ថកិច្ចចម្រុះ ត្រូវសហការគ្នាចុះបង្ក្រាបទើបមានប្រសិទ្ធិភាព និងត្រូវមានការគាំទ្រពីរដ្ឋបាលខេត្តផងដែរ។
សូមបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះក៏ធ្លាប់សំណូមពរតាមបណ្ដាញសង្គមផងដែរថា ការដឹកដីនៅតំបន់ខាងលើនេះក្រុមហ៊ុនដឹកដីមិនបានបាញ់ទឹកតាមផ្លូវលំនោះទេបណ្ដាលឱ្យដីហុយប៉ះពាល់ដល់សុខភាពពួកគាត់និងបើកបររថយន្តលឿនៗណាស់។

ប៉ុន្តែមិនដែលឃើញមានសមត្ថកិច្ច ឬអាជ្ញាធរណាមួយ ជួយទប់ស្កាត់មាននោះឡើយ។ ម្យ៉ាងទៀតផ្លូវបេតុង និងផ្លូវកៅស៊ូនៅតំបន់ខាងលើនេះដែលកសាងឡើងដោយថវិកាជាតិ បានបាក់ស្រុតប៉ោងផុលជាច្រើនកន្លែង ក៏មិនឃើញមន្ទីរជំនាញឬអាជ្ញាធរចាត់វិធានការអោយមានប្រសិទ្ធភាពនោះឡើយ។
ទោះជាយ៉ាងណា ការសន្យាខាងលើនេះប្រជាពលរដ្ឋរង់ចាំមើលថា តើមន្ទីរជំនាញ និងអាជ្ញាធរក្រុង ចំណាត់ការមានប្រសិទ្ធិភាពដែរឬទេ ឬក៏បន្តបណ្ដោយឲ្យរថយន្តដឹកដីមួយចំនួន បំផ្លាញផ្លូវបេតុង និងផ្លូវកៅស៊ូរបស់ជាតិជាបន្តទៀត៕


អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


