ព័ត៌មានជាតិ
ក្រសួងបរិស្ថានឲ្យជំនាញស្រាវជ្រាវប្រវត្តិ កកើតដុំថ្មក្នុងសម័យអង្គរ
ដុំថ្មដែលគេរកឃើញកកើតមុនសម័យអង្គរក្នុងស្រុកសេសានត្រូវបានក្រសួងបរិស្ថានឲ្យមន្ត្រីជំនាញស្រាវជ្រាវពីប្រវត្តិនៃការកកើតទុកជាឯកសារ សំរាប់ឲ្យកូនខ្មែរបានសិក្សានឹងស្គាល់ពីដែនសីមានៃទឹកដីរបស់ខ្លួននឹងបាន ការពារទុកជាប្រយោជន៍ជាតិទៅថ្ងៃអនាគត។

គួររំឭកផងដែរថា កាលពីខែ១១ឆ្នាំ២០២០កន្លងមក ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំ ការក្រសួងបរិដ្ឋាន និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលជួយមូលដ្ឋានខេត្តស្ទឹងត្រែងបានចុះមកពិនិត្យថា ថ្មនេះអាចចាត់ទុកជាទិន្ន័យមួយធ្វើជាភស្តុតាងសំរាប់ទុកឲ្យកូនចៅជំនាន់ក្រោយ បានសិក្សាយល់ដឹង និងរួមគ្នាថែរក្សាទាំងអស់គ្នា។
ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា ភស្តុតាងទាំងនេះយើងត្រូវសួរនាំបន្ថែមទៅមនុស្សមានវ័យចំណាស់ ដើម្បីឱ្យបានដឹងច្បាស់ ព្រោះឯកសារកាលពីសម័យបារាំងដែលបាន(បោះពុម្ភនៅ ឆ្នាំ១៩៣០) ស្តីពីការបង្កើតឡើងនូវរាជធានី/ខេត្ត យើងមានមួយចំនួនហើយ។ ហើយរាល់ឯកសារទាំងនេះយើងបានជាមូលដ្ឋានសំរាប់ធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែង ដូចជាដុំថ្មនេះជាដើម។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានឲ្យដឹងថា ភស្តុតាងមួយនេះ អាចចាត់ទុកខេត្តស្ទឹងត្រែងមានវ័យចំណាស់ ព្រោះថ្មនេះ ជាមរតកដូនតាដែលបាននៅសេសសល់ កប់ក្នុងដី ដែលមានទីតាំង ចម្ងាយចេញពីតួ ប្រាសាទបាគូប្រមាណមួយគីឡូម៉ែត្រតែប៉ុណ្ណោះ។
លោកអភិបាលស្រុកទទួលស្គាល់ថា កេរ្តិ៍ដំណែលពីដូនតាដែលបន្សល់ទុកនេះ ពិតជាបានបង្ហាញអាយុកាលដ៏វែងឆ្ងាយ នៃការក៏កើតទឹកដីឡើង នៅភូមិក៏មានមនុស្សរស់នៅពិតប្រាកដមែន ដោយសារថ្មនេះ បង្ហាញពីមនុស្សជំនាន់ដើមបានរៀបចំឡើង ហើយក្រុមការងារថ្នាក់ស្រុក និងថែរក្សាទុកកុំឱ្យបាត់បង់។

សូមបញ្ជាក់ថា ស្រុកសេសានខេត្តស្ទឹងត្រែង មានប្រសាទបាគូ នៅក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ដែលខ្មែរជំនាន់ដើម បានធ្វើឡើងនៅក្នុងសម័យ(ចេនឡា និងអង្គរ) ក្នុងចន្លោះឆ្នាំ(៨០២-១៤៣១)នាសត្សវត្តទី៦៕
អត្ថបទ ៖ ងិនលីម



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត