ព័ត៌មានជាតិ
កសិករដាំម្ទេសប្លោកនៅកំពង់ឆ្នាំង ត្អូញត្អែររឿងតម្លៃចុះថោក លក់មិនចំណេញ
កសិករដាំម្ទេស នៅភូមិឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានត្អូញត្អែរថា ការដាំដុះដំណាំម្ទេសក្នុងឆ្នាំនេះមិនចំណេញនោះឡើយ ដោយសារតែតម្លៃក្នុងទីផ្សារម្ទេសចុះថោក ខណៈតម្លៃជីប្រេងសាំង សម្រាប់ចាក់ម៉ាស៊ីនបូមទឹកស្រោចដំណាំមានតម្លៃថ្លៃ។

អ្នកស្រី តឹក សៀង កសិករនៅភូមិខាងលើបានប្រាប់ថា ផ្លែម្ទេសប្លោកពេលប្រមូលផលនៅដើមដៃ លក់បោះដុំក្នុង១គីឡូបានតម្លៃពី ២ ៥០០ ទៅ ៣ ០០០ រៀល ប៉ុន្តែមកដល់ពេលនេះលក់បោះដុំក្នុង១គីឡូ បានតម្លៃត្រឹមតែ ១ ៥០០ រៀល ទៅ ១៨០០ រៀល ប៉ុណ្ណោះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិក ម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ធ្លាប់បានបញ្ជាក់ឲ្យដឹងថា តម្លៃបន្លែបង្កានៅក្នុងទីផ្សារសេរីមិនទៀងទាត់នោះឡើយ។
ជាធម្មតាបន្លែសម្បូរវានឹងចុះថោក តែបើបន្លែនោះមិនសូវសម្បូរទេនោះ វានិងឡើងថ្លៃ ដែលនេះរឿងធម្មតានៅក្នុងទី ផ្សារសេរី ដូច្នេះប្រជាកសិករគួរតែជ្រើសរើសការដំណាំដុះដំណាំណាដែលមានតម្លៃខ្ពស់នៅក្នុងទីផ្សារ ៕




អត្ថបទ៖ ឈៀងថារិទ្ធ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


