ព័ត៌មានជាតិ
សម្ដេចតេជោ បញ្ជាឲ្យអាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប ត្រូវបង្ក្រាបបទល្មើសនេសាទ ឲ្យបាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរខេត្តនៅជុំវិញបឹងទន្លេសាប ត្រូវបង្ក្រាបបទល្មើសនេសាទពីក្រុមជនខិតខូច ដើម្បីទប់ស្កាត់ការបាត់បង់ធនធានត្រី នៅក្នុងបឹងទន្លេសាប។
ការចេញបទបញ្ជា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាត បូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២ នៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ដើម្បីបង្ក្រាបបទល្មើសនេសាទនៅមូលដ្ឋានរបស់ខ្លួន ដោយត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអគ្គមេបញ្ជាការកងយោធពលភូមិន្ទ ព្រមទាំងអគ្គស្នងការនគរបាលជាតិ ដើម្បីកម្ចាត់ចោលមេឈ្មួញ បំផ្លាញធនធានត្រីនៅក្នុងបឹងទន្លេសាប។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ត្រូវតែកម្ចាត់ក្រុមជនល្មើសឲ្យបាន ហើយបើចាំបាច់ត្រូវប្រើប្រាស់ឧទ្ទម្ភាគចក្រ ដើម្បីដេញចាប់ និងបង្រ្កាបពីលើតែម្តង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


