សន្តិសុខសង្គម
ពលករខ្មែរប្រមាណ ៣០០ ទៅ ៥០០ នាក់ ក្នុង ១ ថ្ងៃ បានធ្វើដំណើរចូលតាមច្រកព្រំដែនអូរស្មាច់ មកលេងបុណ្យចូលឆ្នាំ
លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ មានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែមីនានេះ ថា បច្ចុប្បមានពលករខ្មែរ ដែលកំពុងបម្រើការងារ និងស្នាក់នៅប្រទេសថៃប្រមាណ ៣០០ នាក់ ទៅ ៥០០ នាក់ បានធ្វើដំណើរមកលេងស្រុក។

បងប្អូនពលករបាននាំគ្នាសម្រុកចេញពីប្រទសថៃចូលតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យដើម្បីមកលេងស្រុក និងចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅពាក់កណ្តាលខែក្រោយនេះ។
អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានបន្តថា ចាប់តាំងពីដើមឆ្នាំ២០២២រហូតមកដល់ពេលនេះចំនួនបងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកអូស្មាច់មានការកើនឡើងជាបន្តបន្ទាប់ដោយក្នុង១ថ្ងៃគិតជាមធ្យមមានប្រមាណ៣០០នាក់និងមានថ្ងៃខ្លះកើនឡើងដល់៥០០នាក់ក៏មានដែរ។

លោកបានបន្តទៀតថាការសម្រុកធ្វើដំណើរចេញពីប្រទេសថៃចូលមកកម្ពុជារបស់បងប្អូនពលករខ្មែរនេះគឺដោយសារពួកគាត់នឹករលឹកស្រុកកំណើតដែលពួកគាត់ខកខានមកលេងរយៈពេល២ឆ្នាំមកហើយនិងមួយទៀតដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខផងដែរព្រោះរដ្ឋាភិបាលបានផ្អាកប្រារព្វពិធីនេះ២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។
អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានបន្ថែមទៀតថាបច្ចុប្បន្ននេះតាមការណែនាំរបស់ក្រសួងសុខាភិបាលពលករខ្មែរធ្វើដំណើរមកពីថៃដែលបានចាក់វ៉ាក់សាំងបានចំនួន២ដូសហើយមិនត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ទៀតទេនិងតម្រូវឱ្យពួកគាត់ធ្វើដំណើរទៅស្រុកកំណើតតែម្តង។
ប៉ុន្តែចំពោះពលករណាដែលចាក់វ៉ាក់សាំងមិនបានគ្រប់ដូសឬមិនទាន់បានចាក់វ៉ាក់សាំងត្រូវអនុវត្តតាមគោលការណ៍ដដែលគឺត្រូវធ្វើតេស្តរកជំងឺកូវីដ១៩។
អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានបញ្ជាក់ថា បើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃតែបើលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ត្រូវបញ្ជួនទៅព្យាបាលខណៈបច្ចុប្បន្នមានពលករកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័កនៅពហុកីឡដ្ឋានក្រុងសំរោង និងកន្លែងព្យាបាលនៅស្រុកអន្លងវែងមានប្រមាណ៣៦១នាក់៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


