ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឲ្យមន្រ្តី បន្តផ្តល់ភាពជាដៃគូជាមួយគ្រប់ភាគីដែលចង់ចូលរួមជាមួយរាជរដ្ឋាភិបាល
នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរមីនប្រចាំត្រីមាសទី១ ឆ្នាំ២០២២ នៅសាលប្រជុំអាជ្ញាធរមីន។

ក្នុងនាមអាជ្ញាធរមីនជាសេនាធិការឲ្យរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា អាជ្ញាធរមីន ត្រូវបន្តពង្រឹងភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងការសម្របសម្រួលសម្រាប់វិស័យសកម្មភាពមីនទាំងមូល ជាពិសេសបង្កលទ្ធភាពងាយស្រួលទៅគ្រប់ដៃគូពាក់ព័ន្ធ បន្តផ្តល់ទំនាក់ទំនងឲ្យបានកាន់តែប្រសើរឡើង និងពិនិត្យលទ្ធភាពឆ្លើយតបឲ្យទាន់ពេលវេលាទៅដល់គ្រប់ភាគី ដែលមានបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារសកម្មភាពមីនមនុស្សធម៌។

មន្រ្តីអាជ្ញាធរមីន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងសិក្សាស្វែងយល់បន្ថែមឲ្យកាន់តែស៊ីជម្រៅនូវស្ថានភាពទូទៅ និងការវិវត្តន៍នៃវិស័យសកម្មភាពមីនទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ក៏ដូចជាការធ្វើទំនើបនីយកម្ម និងការប្រើប្រាស់ធនធានសមត្ថភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ទាំងចំណេះដឹង ចំណេះធ្វើ និងបន្តការរៀនសូត្រជាប្រចាំ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីនទាំងអស់ ដោយសង្កត់ធ្ងន់រួមមាន៖
ទី១.ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់និងគោរពវិន័យរបស់អង្គភាព ទី២.ត្រូវបង្កើតនូវបរិយាកាសដែលជម្រុញឲ្យមានគុណតម្លៃសម្រាប់ការងារ ទី៣.លើកតម្កើងគុណធម៌ដែលជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង
ទី៤.ត្រូវមានបំណងប្រាថ្នា កិច្ចប្រឹងប្រែង ឧត្តមគិត និងជំនឿជឿជាក់លើការងារ និងទី៥.ត្រូវបន្តដំណើរទៅមុខក្នុងការជម្រុញកំណែទម្រង់ស្ថាប័ន៕

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


