Connect with us

ព័ត៌មានជាតិ

៣ខែដើមឆ្នាំ៖ កម្ពុជា នាំចេញកសិផលបានជាង ៣លានតោន ទៅកាន់ ៥៧ប្រទេស

បានផុស

នៅ

នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុបជាង ៣ លានតោន ទៅកាន់ទិសដៅ ៥៧ប្រទេស មានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ៣ ០៨៩ ២០៩,៩២តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ១ ២៦៨ ៥៩៣ ៧៨០,៧៣ ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ១៤៥ ៨១០ ៨៤៥ ដុល្លារអាមេរិក, ការនាំចេញស្រូវមានចំនួន ២៤៨ ៨៤២ ៣៩៩ដុល្លារអាមេរិក, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៨៧៣ ៩៤០ ៥៣៦,៧៣​ដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម