ព័ត៌មានជាតិ
តុលាការសម្រេចដោះលែង យុវសិស្ស ដែលវាយគូទំនាស់មួយដៃស្លាប់
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ តាមរយៈសវនាការមុនអង្គសេចក្ដី នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចដោះលែងបន្ទាន់យុវសិស្សឈ្មោះ នី លីស៊ាង អាយុ១៥ឆ្នាំ ជាសិស្សសាលាAIS ឲ្យនៅក្រៅឃុំ ដែលជាប់ចោទពីបទឃាតកម្ម ពាក់ព័ន្ធការវាយគូទំនាស់មួយដៃស្លាប់។

ការសម្រេចដោះលែងនេះ តុលាការបានភ្ជាប់ជាមួយលក្ខខ័ណ្ឌ៣ចំណុច ទី១ឪពុកម្ដាយជនជាប់ចោទ ត្រូវនាំកូនមកបង្ហាញតុលាការពេលមានដីកាកោះ, ទី២ មិនត្រូវដូរលំនៅឋាន, ទី៣ ត្រូវដាក់ប្រាក់តម្កល់ចំនួន២០លានរៀល។ សេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការ បានឃុំខ្លួនជនជាប់ចោទ នី លីស៊ាង អស់រយៈពេល១១ខែ និង២៥ថ្ងៃ ដោយសារការអូសបន្លាយនីតិវិធីតាមរយៈការប្ដឹងដិតចិត្តចៅក្រមស៊ើបសួរដល់ទៅ៣រូប ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ ។
សូមរំលឹកថា ជនជាប់ចោទ ឈ្មោះ នី លីស៊ាង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សសាលាអន្តរទ្វីបអាមេរិកកាំង (AIS) ត្រូវបានចាប់ខ្លួននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីបានវាយយុវសិស្សឈ្មោះ សំ សន្ធិវង្ស ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩(ឃ) នៃសាលាអន្តរទ្វីបអាមេរិកកាំង(AIS)បណ្ដាលឲ្យស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៨៧ ជាប់របងសាលាអន្តរទ្វីបអាមេរិកកាំង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។


រឿងហេតុនេះដំបូងឡើយ ជនរងគ្រោះ និងជនសង្ស័យខាងលើមានទំនាស់ពាក្យសម្តីជាមួយគ្នា ដោយប្រើពាក្យសម្តី «អាម៉ឹង» ហើយក៏បានណាត់គ្នាវាយមួយទល់មួយ នៅផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ពេលនោះ ជនរងគ្រោះត្រូវជនដៃដល់វាយមួយដៃចំកណ្ដាលមុខដួលសន្លប់។ ភ្លាមៗនោះជនដៃដល់ ក៏បានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវមិត្តភក្ដិរួមថ្នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ប៉ុន្តែពេលទៅដល់ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌបឹងកេងកង បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន បានជនដៃដល់នៅនឹងផ្ទះតែម្តង នៅថ្ងៃទី ២០មករា ឆ្នាំ២០២០ បន្ទាប់មកតុលាការបានឃុំខ្លួនយុវសិស្ស នី លីស៊ាង រហូតដល់ថ្ងៃជំរះមុនអង្គសេចក្ដីនេះ៕


អត្ថបទ៖ មករា
សូមចុចអាន៖ ចាប់ខ្លួនជនដែលបង្កើតគណនី facebook ក្លែងក្លាយ ដើម្បីជេរប្រមាថថ្នាក់ដឹកនាំកំពូល

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា