ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ត្រៀមសម្រេចដកវិធានការពាក់ម៉ាស់ ក្រោយប្រជុំល្ងាចនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រង់ចាំលទ្ធផលសម្រេចនៃកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធនៅល្ងាចនេះស្ដីពី ការដកវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងប្រទេសកម្ពុជា ប៉ុន្តែតម្រូវឱ្យពាក់ម៉ាស់នៅកន្លែងដែលមានបន្ទប់បិទជិតវិញ។

នៅក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ត្រូវមើលឱ្យឃើញផងដែរនូវបញ្ហាសេដ្ឋកិច្ច សង្គម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ “ប្រទេសមួយចំនួន បានដកចេញនូវកាតព្វកិច្ចពាក់ម៉ាសរួចទៅហើយ យើងក៏អាចធ្វើបាន ប៉ុន្តែខ្ញុំត្រូវរង់ចាំនូវការប្រជុំល្ងាចនេះ ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង។ តើយើងគួរធ្វើយ៉ាងម៉េច បន្ថែមភូមិសាស្រ្ត (លើកលែងការពាក់ម៉ាស់) ហើយការថែមភូមិសាស្ត្រនេះជាគំនិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែទទួលយកនូវគំនិតដែលនឹងចេញពីការប្រជុំនៅល្ងាចនេះ”។

សម្តេចមានប្រសាសន៍បញ្ជាក់ថា៖ “អ្វីដែលជាគំនិតរបស់ខ្ញុំ គឺគ្រប់ភូមិសាស្រ្តទុកឱ្យប្រជាជនជាអ្នកសម្រេចពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ក្នុងពេលដែលនៅក្រៅអគារ នៅទីកន្លែងសាធារណៈ ដូចជាការធ្វើដំណើរតាមផ្លូវសាធារណៈ ឬនៅទីកន្លែងសាធារណៈនៅខាងក្រៅ ប៉ុន្តែនៅពេលនៅកន្លែងបិទជិតដូចជានៅអគារដ្ឋាភិបាល នៅទីកន្លែងធ្វើការ តាមក្រុមហ៊ុនដែលមានម៉ាស៊ីនត្រជាក់ យើងគួរតម្រូវឱ្យមានការពាក់ម៉ាស់”។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលរាជរដ្ឋាភិបាលចង់បានពេលនេះ គឺជំរុញការចាក់វ៉ាក់សាំងដូសទី៣ ដែលជាកាតព្វកិច្ច ដែលកូនសិស្សសាលាក៏អាចដកម៉ាស់ ប៉ុន្តែបន្តរក្សាគម្លាត ដែលការធ្វើដូច្នេះ នឹងជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ ទោះជាយ៉ាងនេះក្តីសម្តេចបញ្ជាក់ថា ការពាក់ម៉ាសនឹងវិលត្រឡប់មកវិញ បើមានករណីឆ្លងកើនឡើងវិញ”។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើក្នុង១ថ្ងៃ យើងចាយត្រឹមតែ ១០ ម៉ឺនដុល្លារ អ៊ីចឹងក្នុង១ខែយើងចាយអស់ ៣ លានដុល្លារ។ ការបង្ហាញពីការបន្ធូរបន្ថយវិធានការ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងនៅកម្ពុជា មានកម្រិតទាបបំផុត បន្ទាប់ពីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលអាកខានរយៈពេល ២ ថ្ងៃ កន្លងទៅនេះ ដោយពលរដ្ឋលេងកម្សាន្តដោយមិនមានការពាក់ម៉ាស់ និងរក្សាគម្លាតនោះទេ។ ករណីនេះបានកើតឡើងដោយសារភាពស៊ាំក្នុងសហគមន៍ ដែលបណ្តាលមកពីការចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានចេញសារសម្លេងពិសេស ស្តីពីការសម្រេចលើកលែង កាតព្វកិច្ចពាក់ម៉ាស់ ក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


