ព័ត៌មានជាតិ
ក្រសួងប្រកាសដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ទៅទទួលសាច់ប្រាក់ជុំទី ៩ លើកទី ១
បើទោះជាប្រទេសកម្ពុជា កំពុងតែរាតត្បាតដោយជំងឺកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះសម្រាប់ជុំទី ៩ លើកទី ១ ដែលបានអនុវត្តចាប់ ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ មានរយៈពេល ៣០ថ្ងៃ។
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានឲ្យដឹងថា ទិស ដៅអត្ថិភាពរបស់រាជរដ្ឋាភិបាល គឺនៅតែបន្តសកម្មភាពចុះចាត់ចែង ពិនិត្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីពន្លឿនការអនុវត្ត និងបញ្ជៀសផលប៉ះពាល់នានាសម្រាប់ជនងាយរងគ្រោះ។
ម្យ៉ាងទៀត ដើម្បីឲ្យប្រសិទ្ធការងារកាន់តែល្អប្រសើរ ជាពិសេសមានសុក្រិតភាពទៀតនោះ ក្រសួងបានតម្រូវឲ្យក្រុមការងារ របស់មន្ទីរសង្គមកិច្ចខេត្ត-រាជធានី បន្តចុះចាត់ចែងពិនិត្យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីពន្លឿនការអនុវត្ត និងផលប៉ះពាល់នានានៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ជនងាយរងគ្រោះស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំតែម្ដង។ ដូច្នោះសូមបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ទៅទទួលសាច់ប្រាក់៣០ថ្ងៃបន្តទៀត ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅតាមូលដ្ឋាន ដែលធ្លាប់បើកសាច់ប្រាក់។
យោងតាមសេចក្តីជូន របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ចាក់នៅថ្ងៃទី ២៦ មីនានេះថា ដំណើរការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ ប្រាក់របស់រាជរដ្ឋាភិបាលនឹងជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុ ទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៩លើកទី១បានអនុវត្តចាប់ ពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២២ មានរយៈពេល៣០ថ្ងៃ។
លោក ឈួរ សុបញ្ញា បានបន្តថា កិច្ចការនេះនឹងត្រូវអនុវត្តតាមនីតិវិធីចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម៖
ទី១.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី៥ ទី៦លើកទី១ ទី២រួចហើយ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់ សារជាថ្មីទៀតទេ។
ទី២.ចំពោះគ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី១១ ទាំងអស់នឹងត្រូវផុតសុពលភាពនៃការប្រើប្រា ស់ប័ណ្ណចាស់ ហើយដោយជំនួសមកវិញដោយប័ណ្ណជុំទី១៤ វិញ ។
ទី៣. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប័ណ្ណសម ធម៌មានជុំទី១១ ដែលបានជាប់បន្តទៅជុំទី១៤ ត្រូវយកប័ណ្ណថ្មី ដែលផ្តល់ដោយរដ្ឋបាល ឃុំសង្កាត់ដើម្បីយកទៅបើកសាច់ ប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងដូចធម្មតា ដោយមិនតម្រូវឲ្យទៅផ្ទៀងផ្ទាត់ឡើងវិញនៅតាម ឃុំ សង្កាត់ នោះទេ លើកឡើងតែគ្រួសារ ដែលជាប់ថ្មីនៅជុំទី១៤ ត្រូវទៅផ្ទៀងផ្ទាត់នៅតាម ឃុំ សង្កាត់ ជាមុនសិនមុនទៅបើកប្រាក់នៅតាមបញ្ជរវីង ។
ទី៤. ករណីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី១១ មិនបានជាប់នៅក្នុងជុំទី១៤ បន្តទៀត តែបានផ្ទៀងផ្ទាត់រួចហើយនៅតាមឃុំ សង្កាត់ និងមានលុយនៅសល់ ក្នុងគណនីរបស់ខ្លួននោះ អ្នកទទួលផលនៅអាចប្រើប្រាស់ប័ណ្ណជុំទី១១ ដើម្បីដកប្រាក់ ដែលនៅសល់នោះនៅគ្រប់បញ្ជវីងបាន តែអ្នកទទួលផលនោះមិនបានទទួលការឧបត្ថម្ភបន្តទៀតនោះទេ ។
ទី៥.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី២ លើកទី១ រួចហើយ លើកលែងតែជុំទី១១ ដែលមិនបានជាប់ជុំទី១៤ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់ សារជាថ្មីទៀតទេ។
ទី៦. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់ទាំង ៤ជុំ និ ងគ្រួសារក្រីក្រ ដែលទើបទទួលបានប័ណ្ណសមធម៌ថ្មីសូមអញ្ជើ ញទៅផ្ទៀងផ្ទាត់នៅសាលា ឃុំ សង្កាត់ ណាមួយ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី៦ លើកទី៣នេះ។
ទី៧.ពេលទៅបើកប្រាក់ឧបត្ថម្ភជុំទី៦លើកទី៣នៅតាមបញ្ជរវីង តម្រូវឱ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗផងដែរ ពិសេសប ណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។
ទី៨.ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ។
ទី៩.ក្នុងករណីប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយក្នុងការអនុវត្តកម្មវិធី ឬ ដកសាច់ប្រាកមិន បាននៅតាមបញ្ជរវីងណាមួយនោះ សូម សាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនងជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ សង្កាត់ ឬ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬ មន្ទីរផែនការ រាជធានី ខេត្តនីមួយៗ។
ទី១០.សូមគ្រួសារក្រីក្រ និងងាយរងគ្រោះ ទាំងអស់បន្តគោរពនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលកូវីដ១៩អូមីក្រុងដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ នៅគ្រប់ទីកន្លែងគ្រប់ពេលវេលាតែម្ដង៕
អត្ថបទ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង