Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ទទូច​ឱ្យ​ពលរដ្ឋ​បន្ត​ចាក់វ៉ាក់​សាំងដូសទី ៣​ ដើម្បី​សុខភាព​ និង​ការពារ​អាយុជីវិត

បានផុស

នៅ

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២នេះ បានថ្លែង​អំពាវ​នាវឱ្យប្រជាពលរដ្ឋ​មកទទួលយកការ​ចាក់វ៉ាក់​សាំង ដូសទី ៣ ខណៈចំនួនអ្នកទទួលនូវដូសទី ៣ស្ថិតនៅក្នុង​​កម្រិត​​ទាបនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅកម្ពុជា​មាន​ប្រជាពល​រដ្ឋ​ជាង ៦ លាននាក់ (៦ ៤០០ ០០០) មិនទាន់​បានទទួល​នូវការ​ចាក់វ៉ាក់​សាំងការពារជំងឺកូវីដ​១៩ដូសទី ៣។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា “ចំណុចនេះគឺ​ទាមទារអំពី​សុខមាល​ភាព​របស់​បងប្អូន និងការពារអាយុជីវិតក៏ដូចជាក្រុមគ្រួសារ និងខ្លួនយើងម្នាក់ៗ”។

ការចាក់ដូសទី ៣ គឺជាកាតព្វកិច្ច មិនពាក់ព័ន្ធនឹងផ្លូវច្បាប់នោះទេ ពោលគឺជាការចាក់ដោយ​ឈរលើគោល​ការណ៍​ស្ម័គ្រចិត្រ។ ហើយប្រសិនបើមិនបានចាក់ ក៏មិនមានច្បាប់មួយណាតម្រូវ​ឱ្យមានការផាក​ពិន័យ​ និងវិធានការរដ្ឋបាលនោះទេ។

សម្ដេចតេជោ ហ៊ុន សែន នៅតែទទូចឱ្យបងប្អូនជនរួមជាតិទៅទទួលយកដូសទី ៣ ដែលជា​ដូស​តិចបំផុត ដែលត្រូវតែ​មានសម្រាប់អ្នកដែលបានចាក់ដូសទី ១ និងទី ២ រួចហើយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

កីឡា៣ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១៨ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម