ព័ត៌មានជាតិ
កម្ពុជា នាំចេញកសិផលបានជាង ៤លានតោន រយ:ពេល៤ ខែឆ្នាំ ២០២២
កសិផលប្រមាណជាង ៤លានតោន ត្រូវបាននាំចេញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយ:ពេល៤ ខែ ដោយគិតចាប់ពីខែ មករា រហូតដល់ថ្ងៃទី ២៦ មេសា ក្នុងឆ្នាំ ២០២២។ នេះបើតាមការចេញផ្សាយទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ មេសា។

ទិន្នន័យដដែល បានឱ្យដឹងថា បើទោះបីជាមានវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ តែការនាំចេញកសិផលរបស់កម្ពុជា មានការកើនឡើង ២១៤ ២៧០.៨៤ តោន ស្មើនឹង៥.៦០ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ ដែលមានត្រឹមតែ ៣ ៨២៦ ៤៣២.៨៥ តោនប៉ុណ្ណោះ ដោយស្ថិតក្នុងរយ:ពេលដូចគ្នានេះ។
ចំពោះកសិផលនាំចេញ ដូចជា ស្រូវ អង្ករ ដំឡូងមីស្រស់ ចំណិតដំឡូងមីគ្រៀម ម្សៅដំឡូងមី និងផលិតផលមួយចំនួនធំទៀត មានការកើនឡើងគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងការកើនឡើងនោះ ផលិតផលផ្លែចេកស្រស់ និងស្វាយស្រស់ ក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ជាពិសេស គឺការនាំចេញទៅទីផ្សារប្រទេសចិន។
យោងតាមក្រុមហ៊ុននាំចេញកសិផលធំៗ នៅក្នុងស្រុកបានឲ្យដឹងថា មូលហេតុនៃការធ្លាក់ចុះនេះ គឺកត្តាកង្វះទូត្រជាក់ដាក់កសិផល និងតម្លៃរបស់ទូកើនឡើង៣ដង ការរឹតបន្តឹងត្រួតពិនិត្យទំនិញនៅច្រកព្រំដែនវៀតណាម-ចិន ការនាំចេញកសិផលទៅវៀតណាម មានការថយចុះ និងការរឹតបន្តឹងអនាម័យ និងភូតគាមអនាម័យ ដែលបណ្តាលមកពីការរកឃើញកូវីដ-១៩ លើសម្បកកេសវេចខ្ចប់ផ្លែចេកពីសំណាក់គយចិន ជាហេតុធ្វើឲ្យក្រុមហ៊ុនផ្អាកការនាំចេញមួយរយ:។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ការនាំចេញផលិតផលនេះ គឺជាការសម្រេចចិត្តរបស់ផ្នែកឯកជន ក្នុងការនាំចេញទៅទីផ្សារ តែទោះយ៉ាងណា ក្រសួងក៏កំពុងតែខិតខំជំរុញការងារផលិតកម្មឲ្យកាន់តែមានគុណភាព និងភាពរីកចម្រើនទៅមុខ ដើម្បីបំពេញតម្រូវការការរបស់ទីផ្សារក្រៅប្រទេស៕
អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


