ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធកាំភ្លើងវែងម៉ាកM16របស់ជនជាតិចិន កម្លាំងអាវុធហត្ថកំពុងបន្តបើកការអង្កេត
បើទោះបីជា ចម្លើយសារភាពរបស់ជនសង្ស័យជនជាតិចិន៣នាក់ ដែលកម្លាំងអាវុធហត្ថរាជធានីចាប់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសថ្មីៗនេះ នៅមិនទាន់សមហេតុផល ដើម្បីឈានទៅដល់ការចាប់ខ្លួនអ្នកផ្តល់ឬលក់ក៏ដោយ ក៏កម្លាំងអាវុធហត្ថការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញ នៅតែបន្តធ្វើការអង្កេតថា តើអ្នកណានៅពាក់ព័ន្ធផ្ដន្ទាទោសបន្តទៀតមិនបង្អង់ដៃឡើយ។

មុននេះបន្តិច មន្ត្រីជំនាញរបស់ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ករណីជនជាតិទាំង៣ ដែលពាក់ចាប់ខ្លួនពាក់ព័ន្ធនឹងអាវុធវែងM16មានបង់ចំនួន២ គ្រាប់ចំនួន៥៤គ្រាប់ទៀតនោះ គឺការិយាល័យជំនាញមិនបង្អង់ដៃឡើយ កំពុងតែអង្កេតបន្ត ដើម្បីតាមចាប់ខ្លួនអ្នកលក់ ឬអនុញ្ញាតឲ្យប្រើប្រាស់។ ប្រភពបន្តថា ក្រោយចាប់ខ្លួនពួកចិនទាំង៣នាក់ បានសារភាពថា កាំភ្លើងវែងនោះមិត្តភក្ដិរបស់គេឲ្យប្រើ ក្នុងឡានតែពេលនេះ មិត្តភក្ដិរូបនោះត្រឡប់ទៅប្រទេសចិនវិញហើយ។ ក្រុមជំនាញគិតថា ចម្លើយសារភាពនេះនៅមិនសមហេតុផលឡើយ។ ហេតុដូចនេះ ហើយទើបក្រុមជំនាញព្រហ្មទណ្ឌរបស់អាវុធហត្ថរាជធានី បន្តការស្រាវជ្រាវ ដើម្បីរកឲ្យឃើញអ្នកពាក់ព័ន្ធនឹងកាំភ្លើងនោះ យកមកផ្តន្ទាទោសតាមច្បាប់។

គួរបញ្ជាក់ថា ជនសង្ស័យជនជាតិចិន០៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌចំការមន ឃាត់ខ្លួន នៅចំណុចផ្សារផ្លាហ្សាបឹងត្របែក ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ រួចមក។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ក្នុងករណីបង្ក្រាបជនជាតិចិនខាងលើ កម្លាំងអាវុធហត្ថការិយាល័យជំនាញ បានដកហូតវត្ថុតាង អាវុធវែង១ដើមម៉ាកM16 មានបង់ចំនួន២ គ្រាប់ចំនួន៥៤គ្រាប់។ ជុំវិញករណីកម្លាំងការិយាល័យជំនាញ បើកការស្រាវជ្រាវបន្តដើម្បីរកប្រភពកាំភ្លើងវែងរបស់ជនជាតិចិននោះ បានមកពីអ្នកណាបន្តទៀត។
ជនសង្ស័យជាជនជាតិចិនទាំង០៣នាក់ ទី១. ឈ្មោះ CHEN MAO DUN ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ អ្នកបើកបររថយន្ត ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩៧ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ទី២. ឈ្មោះ YANG XIAO LONG ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅខុនដូស្តារស៊ីធី បន្ទប់លេខ៣១៣ ខណ្ឌសែនសុខ។ ទី៣. ឈ្មោះ ZHANG WEN LI ភេទស្រី អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅខុនដូស្តារស៊ីធី បន្ទប់លេខ៣១៣ ខណ្ឌសែនសុខ៕

អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


