ព័ត៌មានជាតិ
កម្មវិធី SmartStart វគ្គ High School Edition រដូវកាលទី ១ បង្កើនសក្តានុពលច្នៃប្រឌិត សម្រាប់សិស្សវិទ្យាល័យនៅតាមបណ្ដាខេត្ត
ប្រតិបត្តិករទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យបានប្រកាសបិទបញ្ចប់កម្មវិធី SmartStart High School Edition ដែលរៀបចំឡើងក្នុងគោលបំណងបណ្ដុះស្មារតីសហគ្រិនក្នុងចំណោមសិស្សវិទ្យាល័យនៅកម្ពុជា ទន្ទឹមនឹងនោះក៏ជួយអភិវឌ្ឍគំនិតអាជីវកម្មផ្នែកឌីជីថល និងបច្ចេកវិទ្យា តាមរយៈសិក្ខាសាលា កម្មវិធីណែនាំនានា និងដំណើរកម្សន្ត។
មកពីវិទ្យាល័យកំពង់ធំ ក្រុម The Last Idea ដែលមានសមាជិកសរុបបួននាក់ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ១៤០០ ដុល្លារ ចំពោះគំនិតផ្ដួចផ្ដើមម៉ាស៊ីនចម្រោះទឹករបស់ពួកគេ ដែលផ្តល់ទឹកស្អាតតាមភូមិនៅតំបន់ជនបទ ខណៈក្រុមទី ២ និងក្រុមទី ៣ ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ៨០០ ដុល្លារ និង ២០០ ដុល្លារតាមក្រុម។



សិស្សវិទ្យាល័យ ៣៦ នា ក់មកពីខេត្ត កំពង់ចាមកំពង់ធំ និងកំពង់ឆ្នាំងបានចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ មុនការប្រកួតផ្ដាច់ព្រ័ត្របេក្ខជនទាំង៣៦ នាក់មកពីក្រុមទាំង៩ បានចូលរួមក្នុងដំណើរទស្សនៈកិច្ចដែលទទួលបានការឧបត្ថម្ភរយៈពេលពីរថ្ងៃក្នុងរាជធានីភ្នំពេញ ដែលពួកគេបានទៅទស្សនាសារមន្ទីរជាតិ សាកលវិទ្យាល័យបច្ចេកវិទ្យា និងអាជីវកម្មឌីជីថលទើបបង្កើតថ្មី។
ដោយទទួលបានការគាំទ្រ និងការយល់ព្រមពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ (Khmer Enterprise) កម្មវិធី SmartStart High School Edition គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមដទៃទៀត ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់ភាពជាសហគ្រិន និងការច្នៃប្រឌិតក្នុងចំណោមយុវជនតាមរយៈ ការបណ្តុះបណ្តាល កម្មវិធី hackathons និងកម្មវិធី incubation ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “នៅក្រុមហ៊ុន Smart យើងតែងតែមានមោទកភាពយ៉ាងខ្លាំង ក្នុងការធ្វើឱ្យកម្មវិធីសិក្សាអំពីភាពច្នៃប្រឌិត និងសហគ្រិនភាពរបស់យើង អាចស្វែងរកបានសម្រាប់សិស្សវិទ្យាល័យក្រៅរាជធានីភ្នំពេញ ក្រោយទទួលបានជោគជ័យដ៏ល្អនៃកម្មវិធីសម្រាប់និស្សិតសាកលវិទ្យាល័យ។ ការរៀនសូត្រពីសារៈសំខាន់នៃផ្នត់គំនិតសហគ្រិនឌីជីថល និងបច្ចេកវិទ្យាពីក្មេងទៅនឹងអនុញ្ញាតឱ្យពួកគេបញ្ចេញសក្តានុពល និងបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាពេលអនាគត។ ដោយមានការគាំទ្រពីដៃគូរបស់យើង ក្រុមហ៊ុន Smart នឹងពង្រីកលទ្ធភាពនៃកម្មវិធីទាំងនេះបន្តទៀត សម្រាប់សិស្ស និងនិស្សិតនៅកម្ពុជា”។
បេក្ខជនចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រទាំងអស់បានបង្ហាញគំនិតអាជីវកម្មរបស់ពួកគេទៅកាន់ក្រុមចៅក្រម មានលោកស្រី លឹម សូលីន នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Saddhā ផ្នែកសហគ្រាសប្រឹក្សាយុទ្ធសាស្ត្រ និងគោលនយោបាយ។ លោក ពិសិដ្ឋ នេត ពេជ្រ ផ្នែក Startup Incubation Lead នៅ Impact Hub Phnom Penh និងលោកស្រី តូ គឹមអ៊ាង អ្នកគ្រប់គ្រងភាពជាដៃគូផ្នែកប្រព័ន្ធអ៊ីនធើណិតក្រុមហ៊ុន Smart Axiata។
ក្រោយភាពជោគជ័យនៃកម្មវិធី SmartStart អ្នកច្នៃប្រឌិតវ័យក្មេង កម្មវិធី SmartStart វគ្គ High School Edition ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២២ ដើម្បីផ្តល់នូវការណែនាំអំពីអាជីវកម្មឌីជីថល និងភាពជាសហគ្រិនសម្រាប់សិស្សវិទ្យាល័យទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំសិស្សានុសិស្សអំពីមូលដ្ឋានគ្រឹះនៃភាពជាសហគ្រិនឌីជីថល ដោយធ្វើឱ្យមានតុល្យភាពនៃវគ្គសិក្សាអាជីវកម្មឌីជីថល ភាពជាសហគ្រិន និងជំនាញទន់សំខាន់ៗ នឹងបណ្តុះផ្នត់គំនិតសហគ្រិនភាពក្នុងចំណោមសិស្សទាំងអស់។



សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia នៅ Facebook page smart ឬចូលទៅកាន់ www.smartstart.com.kh៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


