Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន នឹង​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម

បានផុស

នៅ

លោក​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នឹង​អញ្ជើញ​ធ្វើ​ជា​សហប្រធានជាមួយលោក ផាម ប៊ិញមិញ (PHAM Binh Minh) ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដឹកនាំកិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម លើកទី១៨ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តាម​ប្រព័ន្ធ​វីដេអូ​។​

បើតាមក្រសួងការបរទេស កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ នឹងពិនិត្យឡើង​វិញ​នូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ កាលពីឆ្នាំ​២០១៩ នៅរាជធានីភ្នំពេញ ព្រមទាំងរិះរកវិធី និងមធ្យោបាយនានា​ដើម្បីពង្រឹង​ប្រ​សិទ្ធ​ភាព និងពង្រីកបន្ថែមទៀតនូវវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ​នៅ​លើគ្រប់វិស័យ។

អំឡុងពេលនៃជំងឺរាតត្បាតសកលកូវីដ-១៩នេះ ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម​លើកទី១៨ តាមប្រព័ន្ធវីដេអូ បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ភាគីទាំងពីរ ក្នុងការបង្កើន​កិច្ចខិតខំប្រឹងប្រែងរួម ដើម្បីថែរក្សាមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រួម​ទាំងជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍​ទៅវិញ​ទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម