Connect with us

ព័ត៌មានជាតិ

មន្ត្រីសង្គមកិច្ច ជំរុញឱ្យជនមានពិការភាពបង្កើនសមត្ថភាពបន្ថែមដើម្បីទទួលឱកាសការងារល្អៗ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឱ្យជនដែលមានពិការភាពបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទទួលបានឱកាសការងារល្អៗនៅក្នងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្ដីពី “ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នសម្រាប់ជនដែលមានពិការភាព “នៅព្រឹកថ្ងៃទី២៣ ខែឧសភា នេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានណែនាំឱ្យបងប្អូនមានពិការភាពទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងទីផ្សារការងារ ព្រោះថាបើមិនមានសមត្ថភាពទេសូម្បីតែអ្នកដែលមិនមានពិការភាពក៏គេមិនយកធ្វើការដែរ។

លោករដ្ឋលេខាធិការបានបន្តថា «មានពីណាយកយើងធ្វើការនោះទេ បើយើងមិនចេះប្រើកុំព្យូទ័រ មិនចេះភាសាអង់គ្លេសមិនចេះបដិសណ្ឋារកិច្ច និងមិនចេះរដ្ឋបាលផងតើអ្នកណាយកយើងធ្វើការ ហើយលើកឡើងថា ខ្ញុំជាជនពិការត្រូវយកខ្ញុំចូលធ្វើការមិនអីចឹងទេ។ តាមច្បាប់គេចែងថា ឡេផ្តល់អាទិភាពដល់ជនមានពិការភាពប៉ុន្តែលុះត្រាតែមានសមត្ថ
ភាពគ្រប់គ្រាន់ដែរទើបគេទទួលយក»។

លោករដ្ឋលេខាធិការបានបន្តទៀតថា បច្ចុប្បន្ននេះមានបងប្អូនជនមានពិការភាពចំនួន៣៦២១នាក់កំពុងបម្រើការងារនៅតាមក្រសួងស្ថានប័នរបស់រដ្ឋាភិបាលនិងប្រមាណ៥២៣៥នាក់ទៀតកំពុងធ្វើការនៅតាមរោងចក្រសហគ្រាសចំនួន​២០៤រោងចក្រ។ លោកបានបន្ថែមទៀតថា​ សម្រាប់ឆ្នាំនេះយើងគ្រោងនឹងជ្រើសរើសក្របខណ្ឌបន្ថែមទៀត ពិសេសម្រាប់ជនដែលមានពិការភាពទាំងឡាយណាដែលមានឆន្ទះបម្រើនៅក្នុងវិស័យសង្គមកិច្ចពិតប្រាកដ។

លោកបានស្នើឱ្យបងប្អូនជនមានពិការភាពដែលកំពុងបម្រើការងារនៅតាមក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនត្រូវចេះជួយខ្លួនឯងផងដោយអភិវឌ្ឍន៍ខ្លួនឱ្យបានកាន់តែប្រសើរថែមទៀតឱ្យស្របទៅតានមការរីកចមរើនរបស់សង្គមជាតិពិសេសដើរឱ្យទាន់របស់ពិភពលោកនាពេលបច្ចុប្បន្ននិងទៅអនាគត។

លោករដ្ឋលេខាធិការបានគាំទ្រចំពោះភ្នាក់ងារអភិវឌ្ឍន៍សាធារណរដ្ឋឆែក ហៅកាត់ថា CzDA និងអង្គការភីបផលអ៊ីននិត​ (PIN)និងសហគ្រាសសង្គមអ៊ែដ្យាយល៍ (AGILE) ដែលបានបង្កើតគម្រោង “ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព” ដែលនឹងបានចូលរួមចំណែកក្នុងការបង្កើនលទ្ធភាពការងារ និងឱកាសការងាររបស់ជនមានពិការភាពនៅកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ក្នុងការលើកកម្ពស់ការអប់រំ និងការកើនឡើងនៃសេដ្ឋកិច្ចដែលមានបរិយាបន្នដោយផ្តល់ការបណ្តុះបណ្តាលលើសហគ្រិនភាពដល់ជនមានពិការភាព និងជំនួយបច្ចេកទេស​ផ្សេងទៀតសម្រាប់ឱកាសទទួលបានការងារកាន់តែប្រសើរ៕

អត្ថបទ៖ សំ អឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម