ព័ត៌មានជាតិ
គ.ជ.ប ព្រមានដាក់ពិន័យចំពោះការឃោសនាដែលមានលក្ខណៈជេរប្រមាថ ឬបញ្ឆេះកំហឹង នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា ឃុំ សង្កាត់ ការឃោសនាបោះឆ្នោតមានគោលបំណងឱ្យគណបក្សនយោបាយដែលបានអនុញ្ញាតឱ្យចុះបញ្ជីបេក្ខជន និងបេក្ខជនធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ដល់អ្នកបោះឆ្នោត ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានកត់ សម្គាល់ឃើញ នូវសកម្មភាពមិនត្រឹមត្រូវមួយចំនួនរបស់គណបក្សនយោបាយ ដែលជាការបពាបំពានទៅលើបទប្បញ្ញត្តិ ក៏ដូចជាច្បាប់ស្តីពីការបោះឆ្នោត។
ដើម្បីបង្កលក្ខណៈឱ្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅកាន់តែរលូន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន គ.ជ.ប បានធ្វើការណែនាំ៥ ចំណុចគឺ ទី១- មិនត្រូវធ្វើការឃោសនា ឬផ្សព្វផ្សាយរូបភាព ឬវីដេអូ ឬសំឡេង ឬសារនយោ បាយ ដែលមានលក្ខណៈជេរប្រមាថជាសាធារណៈចំពោះគណបក្សនយោបាយណាមួយ ឬបេក្ខជនឈរឈ្មោះ ឬញុះញង់ឱ្យមានការរើសអើង ឬបញ្ឆេះកំហឹង ឬធ្វើឱ្យមានការបាត់ទំនុកចិត្តលើការបោះឆ្នោតតាមគ្រប់មធ្យោបាយ។ ជនណា ឬគណបក្សនយោបាយណា ដែលបានប្រព្រឹត្តបំពាន ត្រូវទទួលពិន័យតាមច្បាប់ជាធរមាន។
ទី២- មិនត្រូវធ្វើសកម្មភាពទិញទឹកចិត្តអ្នកបោះឆ្នោត តាមរយៈការផ្តល់មធ្យោ បាយជាថវិកា ជាសម្ភារៈ បរិក្ខារ ឬមធ្យោបាយផ្សេងៗ។
ទី៣- មិនត្រូវលើកស្លាក ឬបដាកាត់ទទឹងថ្នល់ ឬប្រើប្រាស់សម្ភារៈ ឯកសារដែលផ្ទុយនឹងស្មារតីច្បាប់ ដែលត្រូវបានហាមឃាត់ដោយ គ.ជ.ប។

ទី៤- ត្រូវជូនដំណឹងទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត យ៉ាងតិច ៣ ថ្ងៃ មុនថ្ងៃធ្វើការហែក្បួនឃោសនា និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ច ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និងបញ្ចៀសការកកស្ទះចរាចរ។
៥- ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ និងបេក្ខជនក្នុងដំណើរការបោះឆ្នោត។
ការព្រមានដាក់ពិន័យចំពោះអ្នកប្រព្រឹត្តល្មើសខាងលើនេះ បានធ្វើឡើងក្រោយពី គ.ជ.ប ទទួលបានបណ្តឹងចំនួន១៨ ដែលភាគច្រើនប្តឹងឲ្យដាក់ពិន័យទៅលើគណបក្សភ្លើងទៀន ដែលបានប្រព្រឹត្តល្មើសក្នុងពេលឃោសនា៕
អត្ថបទ៖ កោះកែវ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


