ព័ត៌មានជាតិ
ខេត្តក្រចេះមានវិទ្យាល័យ ១៣ កន្លែង និងសាកលវិទ្យាល័យរដ្ឋធំមួយផ្តល់ការសិក្សាថ្នាក់ឧត្តម
ការអប់រំថ្នាក់មូលដ្ឋាននៅខេត្តក្រចេះមានការអភិវឌ្ឍមិនចាញ់ខេត្តក្រុងដទៃ ខណៈខេត្តជាប់ដងទន្លេមេគង្គស្ថិតនៅភាគឦសានប្រទេសកម្ពុជានេះ មានថ្នាក់វិទ្យាល័យគ្រប់ស្រុក រួមទាំងសាកលវិទ្យាល័យរដ្ឋដ៏ធំមួយ។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា នៅទូទាំងខេត្តក្រចេះមានវិទ្យាល័យចំនួន ១៣ កន្លែង និងអនុវិទ្យាល័យ ៤២ កន្លែង។ ថ្នាក់វិទ្យាល័យស្រុកខ្លះមាន ២ និងស្រុកខ្លះមានដល់ទៅ ៣ កន្លែង។ ដោយឡែកស្រុកឆ្លូងមានវិទ្យាល័យតែមួយ ដែលទទួលបានការឧបត្ថម្ភពីលោកគាត ឈន់ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ខេត្តក្រចេះក៏មានសាកលវិទ្យាល័យរដ្ឋដ៏ធំមួយ សម្រាប់ផ្តល់ការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សាដល់ពលរដ្ឋក្នុងខេត្ត។
សាកលវិទ្យាល័យក្រចេះ ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋទី១ នៅខេត្តក្រចេះ។ សាកលវិទ្យាល័យនេះ ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលធនធាន មនុស្សលើមុខវិជ្ជាជំនាញឯកទេសកសិកម្ម រួមមានដូចជា ជំនាញដាំដុះ, ជំនាញបសុសត្វ, ជំនាញកែច្នៃកសិ-ឧស្សាហកម្ម, ជំនាញវារីវប្បកម្ម និងទេពកោសល្យជនបទជាដើម។
លោក ឡាយ បូរ៉ា បានបន្ថែមទៀតថា ដោយអនុវត្តតាមគោលនយោយបាយអប់រំដល់មូលដ្ឋាន មន្ទីរកំពុងសិក្សាបង្កើតវិទ្យាល័យថ្មីបន្ថែមទៀតនៅស្រុកសំបូរ រួមទាំងពង្រីកថ្នាក់កម្រិតអនុវិទ្យាល័យនៅតាមឃុំមួយចំនួន ដើម្បីឲ្យសមស្របតាមស្ថានភាពភូមិសាស្រ្តនិងកំណើនសិស្សសិក្សា។

ទាក់ទងការចូលរួមប្រឡងប្រណាំងសាលារៀនស្អាត ដែលផ្តួចផ្តើមឡើងដោយក្រសួងអប់រំ យុវជននិងកីឡា មន្ទីរអប់រំខេត្តបានចូលរួមបំផុសចលនាតាមសាលារៀនទូទាំងខេត្ត ឲ្យយកចិត្តទុកដាក់រៀបចំបរិស្ថានសាលា ដែលជាចំណែកមួយក្នុងការលើកកម្ពស់គុណភាពអប់រំ។

យ៉ាងណាមិញ ក្នុងការចូលរួមប្រឡងប្រណាំងសាលារៀនស្អាតកន្លងទៅ នៅខេត្តក្រចេះមិនទាន់ជាប់ពានរង្វាន់ណាមួយ ប៉ុន្តែដោយសារមានការចូលរួមពីសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ បានរៀបចំសម្អាតអនាម័យសាលាឱ្យបានល្អប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងនៅឆ្នាំបន្តបន្ទាប់។
លោកលើកយ៉ាងដូច្នេះថា បើបរិវេណសាលាមានអំណោយផលល្អ ក៏ជំរុញដល់ការសិក្សារបស់សិស្សានុសិស្ស។ ជាក់ស្តែងលទ្ធផលការប្រឡងបាក់ឌុបឆ្នាំ២០២០-២០២១ នេះ ទូទាំងខេត្តមានសិស្សជាប់និទ្ទេស A ចំនួន ៤៥ នាក់ កើនឡើងលើសឆ្នាំមុនដែលមានត្រឹម ៧ នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


