ព័ត៌មានជាតិ
លោក កែវ រ៉េមី ថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ សបញ្ជាក់ពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា ត្រូវបានធានា
ការលើកឡើងរបស់លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ខណៈលោកជួបពិភាក្សាការងារជាមួយអ្នកស្រី រួអេដា អិល ហាច តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) និងសហការី នាព្រឹកថ្ងៃអង្គារ ទី០៧ ឆ្នាំ២០២២នេះ។

លោក កែវ រ៉េមី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបពិភាក្សានោះថា នៅក្នុងជំនួបនោះបានលើកឡើង២ចំណុច គឺពួកគាត់ចង់ដឹងអំពីការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស និងការបន្តកិច្ចសហការគ្នាលើកស្ទួយវិស័យសិទ្ធិមនុស្ស។
បើតាមលោក កែវ រ៉េមី នៅក្នុងជំនួបនោះ លោកក៏បានលើកឡើងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា កន្លងទៅថ្មីៗនេះផងដែរ ដោយលោកបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះបានបញ្ជាក់ពីភាពឡូហ្សិកមួយ ដែលគណបក្សភ្លើងទៀនទទួលបានសម្លេងពាក់កណ្ដាលនៃចំនួន ដែលនៅរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្ស គឺអតីតគណបក្សសង្គ្រោះជាតិ។ ដោយឡែកចំនួនអ្នកបោះឆ្នោតកើនឡើងរយៈពេល៥ឆ្នាំ រួមជាមួយសម្លេងឆ្នោតពីអតីតសកម្មជនពីគណបក្សផ្សេងៗទៀត បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឡើងរហូតដល់ជាង៥លានសំឡេង។

លោក កែវ រ៉េមី បានអះអាងថា អ្វីដែលយើងអបអរសាទរនោះ គឺការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នេះ មានគណបក្សច្រើនបានចូលរួម ធ្វើអោយក្លាយជាជម្រើសមួយសម្រាប់អ្នកបោះឆ្នោត ដូច្នេះពួកគាត់អាចជ្រើសរើសយកគណបក្សណាមួយ ដែលពួកគាត់ពេញចិត្ត ដើម្បីបម្រើពួកគាត់នៅមូលដ្ឋាន ដូច្នេះនេះ គឺជារឿងមួយដ៏ល្អ។ ជាមួយគ្នានោះ លោក កែវ រ៉េមី ក៏បានអបអរសាទរគណបក្សភ្លើងទៀនផងដែរ ដែលពីមុនមកគណបក្សនេះ មិនមានអ្វីទាល់តែសោះ តែទទួលបានអាសនៈរហូតជាង២ពាន់អាសនៈ ដែលជាមោទនភាពមួយ។ លោកថា បញ្ហាទាំងនេះសបញ្ជាក់ឲ្យឃើញថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅកម្ពុជាត្រូវបានធានាតាមរយៈការបោះឆ្នោតរយៈពេល៥ឆ្នាំម្ដង។

ជាការឆ្លើយតបលោកស្រី តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានដីឡើងថា នឹងសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្ស ដើម្បីចូលរួមធ្វើការជាមួយគ្នាផ្ដោតទៅលើការបោះឆ្នោតសំរាប់ឆ្នាំក្រោយ សំរាប់ការបោះឆ្នោតនៅឆ្នាំនេះ ពួកគាត់មិនមានការខមមិនអ្វីនោះទេ។
លោក កែវ រ៉េមី អះអាងថា ការបោះឆ្នោតមួយ ដែលមានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ មានតំណាងគណបក្សនយោបាយ មានអ្នកសារព័ត៌មានចូលរួមបែបនេះ គឺជាភ្នែកជាច្រមុះមួយយ៉ាងសំខាន់ ដើម្បីបញ្ជាក់ពីធាតុពិត ហើយការចូលរួមច្រើនបែបនេះ គឺជារឿងមួយល្អ។លោកថា អ្នកសង្កេតការណ៍អន្តរជាតិ គេក៏មិនយកកេរ្តិ៍ឈ្មោះមកបំផ្លាញនៅកម្ពុជាដែរ ប្រសិនបើមានអំពើហិង្សា ច្របូកច្របល់កើតឡើងនោះ គេមិនអាចធ្វើសេចក្តីថ្លែងការណ៍ដោយសន្តិវិធីបានទេ។ ជារួមដំណើរការបោះឆ្នោតតែងតែមានបញ្ហាតិចតួចជៀសមិនផុត ប៉ុន្តែសំខាន់ដំណើរការនេះទទួលបានយកទទួលយកបានដែរឬទេ។
ចំណែកការលើកឡើងខ្លះៗពីគណបក្សភ្លើងទៀន លោក កែវ រ៉េមី បានអះអាងថា កន្លងមកក្រោយពីបោះឆ្នោតតែងតែមានបែបនេះ ដោយសារតែលទ្ធផលមិនទទួលបានដូចបំណង គឺតែងតែមិនសប្បាយចិត្ត ហើយតែងតែធ្វើសេចក្តីថ្លែងការណ៍ ប៉ុន្តែលោកជឿជាក់ថា គណបក្សភ្លើងទៀន នឹងសប្បាយចិត្ត ពីព្រោះសូន្យមកជាង២០០០អាសនៈ មិនមែនចំនួនមួយតិចទេ។

ទាក់ទងទៅនឹងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នេះដែរ លោក កែវ រ៉េមី អះអាងថា ខាងការិយាល័យឧត្តមស្នងការ មិនមានការវាយតម្លៃអ្វីនោះទេ ហើយអ្វីដែលជាកិច្ចសហការនោះ គឺផ្ដោតទៅលើការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ដោយលើកឡើងច្រើនពីនីតិវិធីនៃកិច្ចសហការនេះ ថាតើត្រូវធ្វើបែបណាខ្លះជាមួយគ្នា ហើយប្រសិនបើមានបញ្ហា តើត្រូវដោះស្រាយរបៀបណា តាមយន្តការបែបម៉េច ?៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


