ព័ត៌មានជាតិ
ទេសចរផ្ទៃក្នុងជាង ៣ សែននាក់ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស
ភ្ញៀវទេសចរផ្ទៃក្នុងជាង ៣ សែននាក់ (៣៦៤,៦៣៦) បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសគិតត្រឹម ចុងសប្តាហ៍ទី៣ ថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយនាថ្ងៃទី ២០ មិថុនារបស់ក្រសួងទេសចរណ៍ស្តីអំពីទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បញ្ជាក់ថា ភ្ញៀវទេសចរជាតិប្រមាណ ៣៤៥,១៤៣នាក់ និងអន្តរជាតិផ្ទៃក្នុង ១៩,៤៩៣នាក់ បានធ្វើដំណើរកម្សាន្តផ្ទៃក្នុងនៅទូទាំងប្រទេសទៅកាន់ខេត្តតំបន់ទេសចរណ៍ផ្សេងរួមមាន៖ ខេត្តព្រះសីហនុដែលទទួលបានទេសចរប្រមាណ ៥៦,៨២៩នាក់ កំពតទទួលបាន ៤៨,៩០៥នាក់ ខេត្តសៀមរាប ៤៨,៨៦៧នាក់ ខេត្តបាត់ដំបង ៤៣,៦២១នាក់ខេត្តកែប ៣៤,៥០០នាក់ ខេត្តបន្ទាយមានជ័យ ២២,៤៣០នាក់ រាជធានីភ្នំពេញ ១៧,០៩០នាក់ ខេត្តពោធិ៍សាត់ ១៦,១២០នាក់ និងខេត្តកំពង់ស្ពឺ ទទួលបានចំនួន ១៣,៥៨៤នាក់។

តួលេខចុងសប្តាហ៍នេះ បន្តកើនឡើងប្រមាណ១១.៤៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ការកើនឡើង នេះគេសង្កេតឃើញថា ភ្ញៀវទេសចរភាគច្រើន គឺធ្វើដំណើរទៅកាន់តំបន់គោលដៅទេសចរណ៍នៅក្នុង ខេត្តឆ្ងាយៗ ជាពិសេសបណ្តាខេត្តនៅតាមឆ្នេរសមុទ្រ សៀមរាប និងបាត់ដំបងជាដើម៕

អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


