ព័ត៌មានជាតិ
ស្ត្រីមានជំងឺខ្វះឈាមទទួលបានឈាម ពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ភ្នំពេញ ៖ ពិតជាមិននឹកស្មាន ខណៈដែលស្ត្រីម្នាក់វ័យ៣០ឆ្នាំមកពីខេត្តបន្ទាយមានជ័យហើយមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ នាទីក្រុងភ្នំពេញហើយខ្វះឈាមដើម្បីសង្គ្រោះជីវិតរហូតដល់ចង់អស់សង្ឃឹមព្រោះគ្មានលទ្ធភាពស្វែងរកអ្នកបរិច្ចាគ។ ប៉ុន្តែការខ្វះខាតឈាមនេះបានឮទៅដល់លោក ឧត្តមសេនីយ៍ រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រេចឲ្យមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញចំនួន២រូបបរិច្ចាគឈាមចំនួន២ផ្លោក ផ្តល់ជូនស្ត្រីដែលមានជំងឺភ្លាមៗដោយមិនបង្អែបង្អង់ឡើយ។

យោងតាមប្រភពពីបងស្រី អុល ឈើប អាយុ៥២ឆ្នាំដែលត្រូវជាម្តាយបង្កើតស្ត្រីដែលជាអ្នកជំងឺថាកូនស្រីគាត់ដែលកំពុងមានជំងឺធ្ងន់ធ្ងរនេះឈ្មោះ ជួន រាំ អាយុ៣០ឆ្នាំ។ ពួកគាត់រស់នៅភូមិបាលង្ក័ឃុំតាគង់ស្រុកមាល័យ ខេត្តបន្ទាយមានជ័យ។
បងស្រី អុល ឈើប បានបញ្ជាក់ពីជំងឺកូនស្រីគាត់ថា កូនស្រីគាត់ជាកូនស្រីច្បងហើយមានជំងឺរ៉ាំរ៉ៃតាំងពីអាយុ៥ឆ្នាំដោយជំងឺខ្វះឈាម។ លុះដល់អាយុ៣០ឆ្នាំនាឆ្នាំ២០២២នេះ ក៏ស្រាប់តែមានជំងឺត្រូវវះកាត់ប្រមាត់ហើយមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសមះ(ពេទ្យលោកសង្ឃ)នាដើមខែឧសភានេះ។ ហើយនៅថ្ងៃទី១៩ខែមិថុនានេះគ្រូពេទ្យតម្រូវឲ្យរកឈាមមកបញ្ចូលឲ្យកូនស្រីគាត់ហើយដំណឹងស្វែងរកការជួយនេះតាមរយៈអ្នកជំងឺក្នុងបន្ទប់ដែលបានដឹងថា មានតែស្មើសុំទៅលោកឧត្តម សេនីយ៍ឯក រ័ត្នស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយពេលទទួលបានព័ត៌មាននេះភ្លាមនៅព្រឹកថ្ងៃទី២០ខែមិថុនាលោកឧត្តមឯកសេនីយ៍ឯក រត្ន័ស្រ៊ាង បានចាត់ឲ្យមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ដែលមានសុខភាពល្អឲ្យបរិច្ចាគឈាមជូនដល់អ្នកជំងឺភ្លាមបានចំនួន២ផ្លោកហើយប្រគល់ជូនដល់អ្នកជំងឺដើម្បីយកទៅបញ្ចូល សង្គ្រោះជីវិតអ្នកជំងឺ។

បងស្រី អុល ឈើប បានលើកដៃសំពះថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលលោកបានជួយឲ្យមន្ត្រីអាវុធហត្ថផ្តល់ឈាមដល់កូនស្រីរបស់គាត់ ដែលកំពុងអស់សង្ឃឹមឲ្យមានកម្លាំងឡើងវិញ។ បងស្រីនឹងកូនស្រីដែលជាអ្នកជំងឺមិនអាចបំភ្លេចគុណ លោកឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង គ្មានថ្ងៃបំភ្លេចគុណបានឡើយ៕
ដោយ ៖ នរា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


