ព័ត៌មានជាតិ
ខេត្តកំពង់ធំ នឹងមានស្ថានីយវាស់វែងគុណភាពខ្យល់ និងគ្រោងដាក់ឲ្យដំណើរការនៅដើម ឆ្នាំ២០២១
ខេត្តកំពង់ធំ នឹងមានស្ថានីយ៍វាស់វែងគុណភាពខ្យល់ និងគ្រោងដាក់ឲ្យដំណើរការនៅដើម ឆ្នាំ២០២១មុខនេះ។
លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារនៃក្រសួងបរិស្ថាន ចុះពិនិត្យលំអិតលើទីតាំងសម្រាប់សាងសង់ស្ថានីយ៍វាស់វែងគុណភាពខ្យល់ ទីប្រជុំជន ក្នុងក្រងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

លោក ចាន់ តារា បានឱ្យដឹងពីតួនាទីសំខាន់នៃស្ថានីយ៍វាស់វែងគុណភាពខ្យល់នេះ គឺមានសារសំខាន់សម្រាប់ពិនិត្យមើលជាតិពុលសាយភាយ នៅក្នុងបរិយាកាស ដើម្បីការពារ និងថែទាំសុខភាពសាធារណៈ រួមទាំងថែរក្សាបរិយាកាសផងដែរ។ អាទិភាពនៃឧបករណ៍ គឺផ្តោតសំខាន់លើការបំពុលខ្យល់ដោយកត្តានៃការប្រើប្រាស់យាន្តយន្ត រោងចក្រសហគ្រាស ការសាយភាយប្រភពខ្យល់ពីតំបន់ផ្សេងៗចូលទៅក្នុងបរិយាកាស មកលើទីប្រជុំជន ដែល អាចជះឥទ្ធិពលមិនល្អចំពោះសុខភាព។ លោកបញ្ជាក់ថា ស្ថានីយ៍វាស់វែងគុណភាពខ្យល់នេះ ផ្តល់ទាំងឧបករណ៍ និងបច្ចេកទេស ដោយប្រទេសចិន ចំនួន១០ស្ថានីយ៍ និងត្រូវសាងសង់នៅរាជធានីភ្នំពេញ រួមជាមួយបណ្ណាខេត្តចំនួន៩ ផ្សេងទៀត ដែលក្នុងនោះខេត្តកំពង់ធំ ត្រូវបានជ្រើសរើសបញ្ជូលក្នុងការសាងសង់ស្ថានីយ៍ផងដែរ។

បន្ថែមលើនេះ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ឱ្យដឹងថា ទីតាំងដែលធ្វើការពិនិត្យសម្រាប់សាងស្ថានីយ៍វាស់វែងគុណភាពខ្យល់នៅក្នុងក្រុងស្ទឹងសែន មានចំនួនប្រាំទីតាំង ក្នុងនោះទីតាំងដែលមានទិភាពទី១ គឺនៅចំណុចសួនច្បារលំហែរកំសាន្ត “កំពង់ក្របៅ” និងទី២ នៅចំណុច ផ្នែកខាងលិចរង្វង់មូលផ្លូវវែងក្រុង “រង្វង់មូលលោកតាក្រហម ក”។ ទីតាំងទាំងពីរនេះ នឹងបន្តរៀបចំដាក់សំណើរ សុំអនុញ្ញាត្តិសម្រេច និងសាងសង់ យ៉ាងយូរបំផុឲ្យរួចរាល់ដាក់ឲ្យដំណើរការ នៅខែកុម្ភះ ឬមីនា ឆ្នាំ២០២១ ខាងមុខនេះ។
លោកអភិបាលក្រុង ក៏អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅទីប្រជុំជន ក្នុងក្រុងទាំងអស់ ជួយទុកដាក់ កាកសំណល់ប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ ការរស់នៅប្រកបដោយអនាម័យ ដើម្បីថែរក្សាសុខខ្លួនឯង គ្រួសារ សហគមន៍ ឈានទៅរកការថែរក្សាសុខមាលភាពសាធារណៈសម្រាប់យើងទាំងអស់គ្នា។


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


