Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី ៦ រូបនេះ បញ្ចប់ថ្នាក់អនុបណ្ឌិត គួបផ្សំុនឹងបទពិសោធដ៏ជោកជាំ បានក្លាយជាមន្រ្តីដ៏សំខាន់ៗរបស់ជាតិ

បានផុស

នៅ

មុនក្លាយជារដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័នមួយៗប្រាកដណាស់ថា រដ្ឋមន្ត្រីទាំងនោះ សុទ្ធតែមានសមត្ថភាពមិនធម្មតា និងធ្លាប់ឆ្លងកាត់បទពិសោធសិក្សាមិនតិចឆ្នាំនោះទេ។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមលើកយករដ្ឋមន្ត្រីចំនួន ៦រូប ដែលទទួលបានសញ្ញាបត្រថ្នាក់ត្រឹមតែអនុបណ្ឌិត និងសញ្ញាបត្រកិត្តិយស តែបានក្លាយជាមន្រ្តីសំខាន់របស់ជាតិ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក គឺជាបុគ្គលឆ្នើមមួយរូបមានកេរិ៍ឈ្មោះល្បីល្បាញជំនាញដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា។ ក្នុងបទពិសោធសិក្សា លោកជា សុផារ៉ា បានឆ្លងកាត់វគ្គសិក្សានយោបាយជាច្រើននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោកបានបញ្ចប់វគ្គសិក្សានយោបាយ ជំនាន់ទី១ នៅសាលានយោបាយរដ្ឋធានី វគ្គសិក្សានយោបាយបច្ចេកទេស នៅសាលារដ្ឋបាលនីតិវិធី វគ្គសិក្សាទ្រឹស្តីនយោបាយ ជំនាន់ទី៤ នៅសាលាង្វៀនតួក។

២. លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្រាប់ការសិក្សារបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ គឺបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រជាច្រើនពីសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិក ដូចជា បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសកលវិទ្យាល័យអាមេរិក កម្មវិធីគ្រប់គ្រងជាន់ខ្ពស់ពីសាកលវិទ្យាល័យ Wharton រដ្ឋ Pennsylvania នៅឆ្នាំ១៩៩៧ និងសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៃសកលវិទ្យាយ Harvard នៅឆ្នាំ១៩៩៩ ។

៣. លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ មានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ជាមួយការខិតខំបំពេញការងារលោកក៏ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃសកលវិទ្យាកម្ពុជា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនយោបាយសេដ្ឋកិច្ចនៃសកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៃសកលវិទ្យាល័យ Shinhan។

៤. លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ លោក គឺជានិស្សិតអាហារូបករណ៍សិក្សាផ្នែកច្បាប់នៅប្រទេសបារាំងនៅឆ្នាំ១៩៩៩។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកច្បាប់នៃសាកលវិទ្យាល័យលីយ៉ុង២ ប្រទេសបារាំង។ នៅឆ្នាំ២០០២ លោកទទួលបានសញ្ញាបត្រមួយទៀត គឺអនុបណ្ឌិតផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យលីយ៉ុង៣ ប្រទេសបារាំង។

៥. លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ លោក ព្រុំ សុខា ជាអ្នកខេត្តព្រៃវែង ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន នៅក្នុងឆ្នាំ២០២០។  លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី។ 

៦. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ រដ្ឋមន្ត្រីចាស់វស្សារូបនេះ ជាអតីតនិស្សិតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ១៩៧០-១៩៧៥ និងជាសិស្សមន្ត្រីជាន់ខ្ពស់ខាងការទូតនៃសាលាជាតិរដ្ឋបាល ជំនាន់ទី២ ក្នុងឆ្នាំ១៩៧២-១៩៧៥។ កាលពីខែមីនា ឆ្នាំ ២០២២ លោកក៏ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យសារព័ត៌មាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រនៃសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ថាក់យ៉ាក់បុរី ប្រទេសថៃ ។

ដោយឡែក ចំពោះរដ្ឋមន្ត្រីប្រមាណ ១៣ រូបផ្សេងទៀត មិនទាន់មានឯកសារបញ្ជាក់នៅឡើយទេ ថា​តើលោកបានបញ្ចប់ការសិក្សាដល់កម្រិតណានោះ៕

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម