Connect with us

ព័ត៌មានជាតិ

លោក​អូន ព័ន្ធមុនីរ័ត្ន មាន​ភរិយា​​អតីត​កូន​ស្រី​រដ្ឋមន្រ្តីក្រសួង​អប់រំ មាន​ប្រវត្តិ​បែប​ណា?

បានផុស

នៅ

លោក​អូន ព័ន្ធមុនីរ័ត្ន ជា​ឥស្សរជនមាន​ស្នាដៃ​ដឹកនាំស្ថាប័ន និង​បាន​សម្រេច​សមិទ្ធផល​ជាច្រើន​ជូន​ជាតិ​មាតុភូមិ។ លោក​ជា​ឥស្សរជន​សំខាន់​ម្នាក់ ក្នុង​ការ​រៀបចំ​គោលនយោបាយ​សំខាន់ៗ​របស់​រដ្ឋាភិបាល ​ដើម្បី​ជំរុញនិង​លើក​កម្ពស់​កម្រិត​​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

កម្ពុជា​ថ្មី​នឹង​បង្ហាញ​ជីវប្រវត្តិ​ឥស្សរជន​កំពូលម្នាក់នេះ ដើម្បី​ប្រិយមិត្ត​តាមដាន​និង​សិក្សា​ស្វែង​យល់៖

ស្ថានភាព​ផ្ទាល់​ខ្លួន​និង​គ្រួសារ

លោក​អូន ព័ន្ធមុនីរ័ត្ន កើត​នៅ​ថ្ងៃ ០១ តុលា​ ឆ្នាំ​១៩៦៥ នៅ​ទី​ក្រុងភ្នំពេញ។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ស្រី អ៊ឹម ប៉ូលីកា ដែល​ជា​កូនស្រី​​បង្កើត​អតីត​រដ្ឋមន្ត្រី​ក្រសួងអប់រំ លោក អ៊ឹម សុទ្ធី និង​មាន​កូន​ចំនួន ៤ នាក់ (ប្រុស ២ និង​ស្រី ២)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រវត្តិការសិក្សា

-១៩៩០-១៩៩៣ ៖ បញ្ចប់​ថ្នាក់បណ្ឌិត (Ph.D.) ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ
-១៩៩១-១៩៩២ ៖ សញ្ញាបត្រ​ឯកទេស​ធុរកិច្ច​អន្តរជាតិ ពីសាលា​ធុរកិច្ច​ក្រុងម៉ូស្គូ (Moscow School Of Business) បណ្ឌិត្យ​សភា​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​រុស្ស៊ី (Russian Economic Academy)
-១៩៨៤-១៩៩០ ៖ ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ (Master Degree) ជំនាញ​វិទ្យាសាស្រ្តសង្គម និង​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ​រដ្ឋម៉ូស្គូ (Moscow State University)។

ការ​ប្រើប្រាស់​ភាសា

ក្រៅ​ពី​ភាសា​ខ្មែរ​ជា​ភាសា​កំណើត លោក​អូន ព័ន្ធមុនីរ័ត្ន ក៏​អាច​ប្រើប្រាស់​បាន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​រុស្សី។

តួនាទី​បច្ចុប្បន្នក្នុងស្ថាប័នរដ្ឋ

បច្ចុប្បន្ននេះ​ក្រៅពីមុខនាទីជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​ក៏​មាន​តួនាទី​ជាច្រើនទៀត ក្នុង​ការ​​ដឹកនាំ​ការងារ​រៀបចំ​គោល​នយោបាយ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ការងារ​រៀបចំ​កំណែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ ក៏​ដូច​ជា​ការងារ​ជំរុញ​ផលិតភាព​របស់​កម្ពុជា​។

-ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
-ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ
-ប្រធាន​ក្រុមប្រឹក្សា​បណ្ឌិត​សភាចារ្យ
-ប្រធាន​គណៈកម្មការ​គោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
-ប្រធាន​គណៈកម្មាធិការ​ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-ប្រធាន​គណៈកម្មាធិការ​ផលិតភាពកម្ពុជា
-ប្រធាន​ក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៣ របស់​រាជរដ្ឋាភិបាល
-ប្រធាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម
-ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា
-ទេសាភិបាល​នៃកម្ពុជា ប្រចាំ​ធនាគារ​ពិភពលោក (WB), ធនាគារ​អភិវឌ្ឍន៏​អាស៊ី (ADB) និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)
-ទេសាភិបាលនៃកម្ពុជា ប្រចាំទីភ្នាក់ងារធានាការវិនិយោគពហុភាគី (MIGA)

បទ​ពិសោធន៍​វិជ្ជាជីវៈ

២០១៨-បច្ចុប្បន្ន ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធាន​ឧត្តមក្រុមប្រឹក្សា
២០១៦ – ២០១៨ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ឧត្តមក្រុមប្រឹក្សា
២០១៣ – ២០១៦ ៖ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ
២០០៨ – ២០១៣ ៖ ប្រតិភូ​អមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ទីប្រឹក្សា​សម្តេចនាយករដ្ឋមន្រ្តី, និង​ជាប្រធានឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ
២០០៣ – ២០០៨ ៖ ទីប្រឹក្សា​សម្តេចនាយករដ្ឋមន្រ្តីនិង​ជាប្រធានឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ
២០០៣ ៖ រដ្ឋ​លេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២០០២ ៖ ប្រធាន​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ
១៩៩៩ – ២០១៣ ៖ សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​ធនាគារជាតិនៃកម្ពុជា
១៩៩៩ – ២០០៣ ៖ អគ្គលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឋានៈ​ស្មើ​រដ្ឋលេខាធិការ
១៩៩៨ – ២០១៣ ៖ ទីប្រឹក្សាសេដ្ឋកិច្ច​សម្តេចនាយករដ្ឋមន្ត្រី
១៩៩៤-១៩៩៩ ៖ នាយកខុទ្ទកាល័យ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
១៩៩៣-១៩៩៤ ៖ ជំនួយការសម្តេចនាយករដ្ឋមន្រ្តី

ស្នាដៃ​

បន្ថែម​លើទំនួលខុសត្រូវ​ដឹកនាំ​ការងារប្រចាំថ្ងៃ លោក​អូន ព័ន្ធមុនីរ័ត្ន ក៏​ជាកុលបុត្រខ្មែរស្រឡាញ់​ការសិក្សា​ស្រាវជ្រាវ តាម​រយៈ​សមិទ្ធផល​និងស្នាដៃស្រាវជ្រាវ​បោះពុម្ពផ្សាយជាច្រើន​ដូចជា៖

-សៀវភៅ «គ្រប់គ្រង​ការប្រកួតប្រជែងនៃសកលភាវូបនីយកម្ម»,
-សៀវភៅ «ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា​នៅក្នុងបរិការណ៍​អាស៊ាន: គោលនយោបាយ និង​យុទ្ធសាស្រ្ត»,
-សៀវភៅ «ការបង្កើនល្បឿន AFTA និង​បច្ច័យ​របស់វា​សម្រាប់កម្ពុជា»,
-សៀវភៅ «យុទ្ធសាស្រ្តរបស់កម្ពុជា​សម្រាប់​ការ​ចូលរួម​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន», -សៀវភៅ «ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា: បញ្ហា​ប្រឈម និង​កាលានុវត្តភាព»

ស្នាដៃទាំងនេះជាសមិទ្ធផលស្រាវជ្រាវដ៏វិសេសវិសាល មានតម្លៃទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិបន្ថែម។

ការ​ទទួល​បាន​គោរមងារ​ជា​បណ្ឌិត​សភាចារ្យ​ពី​រាជបណ្ឌិត្យសភាកម្ពុជា

ដោយ​មើលឃើញ​ពីសមិទ្ធផល​និងស្នាដៃក្នុងការបំពេញភារកិច្ច និង​ការអភិវឌ្ឍ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ លោក​អូន ព័ន្ធមុនីរ័ត្ន បានទទួលគោរមងារជា «បណ្ឌិតសភាចារ្យ» និងក្លាយជាថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​បណ្ឌិត​សភាចារ្យ​នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា។

គោរមងារ «អគ្គ​បណ្ឌិត​សភាចារ្យ» ជា​គោរមងារ​តែមួយ​គត់​ សម្រាប់​ប្រគល់​ជូន​តែ​ប្រធាន​ក្រុមប្រឹក្សា​បណ្ឌិត​សភាចារ្យ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម