ម្ចាស់​សៀវភៅ​អរិយធម៌​ខ្មែរ ទទួល​សញ្ញា​បត្រ​ និង​ឯកសណ្ឋាន ទាំងវ័យ​ទ្រុឌទ្រោម​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ម្ចាស់​សៀវភៅ​អរិយធម៌​ខ្មែរ ទទួល​សញ្ញា​បត្រ​ និង​ឯកសណ្ឋាន ទាំងវ័យ​ទ្រុឌទ្រោម​

Published

on

រាជបណ្ឌិត្យសភាកម្ពុជា បានយកសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ និងឯកសណ្ឋានកិត្តិបណ្ឌិត ជូន​ដល់អ្នកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ដែលកំពុងសម្រាកលើគ្រែនៅគេហដ្ឋាន ដោយសារតែវ័យ ជរា។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រួមជាមួយក្រុមការងារបាន​យក​សញ្ញាបត្រ​កិត្តិ​បណ្ឌិតផ្នែកអក្សរសាស្ត្រ និងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនអ្នកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា នៅគេហដ្ឋានរបស់គាត់ កាលពីវេលាម៉ោង ៣​រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។
 
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ​បច្ចុប្បន្ននេះ អ្នកស្រី ត្រឹង ងា មិនអាចងើបពីគ្រែ ដើម្បីបំពាក់​ឯកសណ្ឋានបានទេ គឺគ្រាន់តែរៀបចំជា​និមិត្តរូប​ប៉ុណ្ណោះ។

លោកបានលើកឡើងថា នេះជាលើកដំបូងហើយ ដែលអ្នកស្រី ត្រឹង ងា អាចមានប្រសាសន៍អរគុណបាន ព្រោះគាត់និយាយមិនរួចអស់ជាច្រើនឆ្នាំហើយ។

សូមបញ្ជាក់ថា អ្នកស្រី ត្រឹង ងា មានឈ្មោះដើមថា ឡាយ ហ៊ុនគី កើតថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅ​ភូមិ​ស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ)។
 
អ្នកស្រី បានចាប់អាជីពជាគ្រូបង្រៀន តាំងពីឆ្នាំ១៩៥៧ នៅខេត្តបាត់ដំបង ហើយមួយឆ្នាំក្រោយមក គឺនៅ​ឆ្នាំ១៩៥៨ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ដែលមានស្រុកកំណើតជា​អ្នកស្រុក​យីង​ចូវ ខេត្តពលលាវ កម្ពុជាក្រោម។ អ្នកស្រី ឡាយ ហ៊ុនគី ក្រោយមកក៏បានផ្លាស់ឈ្មោះជាអ្នកស្រី ត្រឹង ងា ។ ការផ្លាស់ឈ្មោះតាមស្វាមីនេះ គឺជាការធ្វើតាមទម្លាប់បារាំងរបស់អ្នករដ្ឋការខ្មែរសម័យនោះ ។ 

សៀវភៅអរិយធម៌ខ្មែរ ដែលជាស្នាដៃរបស់អ្នកស្រី គឺជាប្រភពឯកសារដ៏ចម្បង និងបានរួមចំណែកយ៉ាង​សំខាន់​សម្រាប់​អ្នកសិក្សាថ្នាក់បញ្ចប់ ក៏ដូចជាអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សារៀន​សូត្រ ពង្រីកចំណេះដឹង និងបន្តការសិក្សាស្រាវជ្រាវបន្ថែមអំពី​វប្បធម៌​ និង​អរិយធម៌​ខ្មែរ៕


 

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services