ព័ត៌មានជាតិ
អង្គភាពស៊ីម៉ាក់គ្រោងបោសសម្អាតគ្រាប់មីនឱ្យអស់ត្រឹម១ខែ នៅស្រុកភ្នំស្រុកទាំងមូល
បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីរួចមក លោក ហេងរតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានមានប្រសាសន៍ថា អង្គភាពស៊ីម៉ាក់គ្រោងនឹងបោសសំអាតគ្រាប់មីននៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ឱ្យអស់ក្នុងរយៈពេល១ខែប៉ុណ្ណោះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនបានប្រកាសនៅក្នុងទិវាមច្ឆាជាតិកាលពីថ្ងៃទី០១កក្កដានៅខេត្តបន្ទាយមានជ័យដោយបានចេញបទបញ្ជាឱ្យធ្វើការងារបោសសំអាតគ្រាប់មីនសំណល់សង្គ្រាមនៅឃុំប៉ោចារ និងតំបន់ត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យឱ្យអស់ក្នុងឆ្នាំ២០២២នេះ។
លោក ហេងរតនា បានបន្តថា បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្តេចតេជោ កម្លាំងស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យនឹងដាក់ពង្រាយកម្លាំង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ទៅភូមិសាស្ត្រនេះ ដោយអាចប្រើប្រាស់រយ:ពេលតែមួយខែប៉ុណ្ណោះ គឺខែកក្កដានេះនឹងត្រូវរំដោះស្រុកភ្នំស្រុកទាំងមូលពីការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។

លោកអគ្គនាយកស៊ីម៉ាក់បានរំលឹកថា ស្រុកភ្នំស្រុកមានផ្ទៃដីមានបញ្ហាគ្រាប់មីនដែលមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យមានចម្ការមីនចំនួន៨ និងមានផ្ទៃដីសរុបជាង២៥ហិចតា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់វិស័យឯកជន ក្នុងការចូលរួមសកម្មភាពដោះមីន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលគ្មានមីនតាមការគ្រោងទុក។
បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជារួចមក មានអ្នកឧញ៉ា ឧញ៉ាជាច្រើនបានចូលរួមផ្តល់ថវិកាជូនដល់សម្តេចសម្រាប់ឱ្យសម្តេចចាត់ចែងសម្រាប់បោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅនៅឃុំប៉ោចារ និងតំបន់ត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យឱ្យអស់ក្នុងឆ្នាំ២០២២នេះ៕ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


